Connect with us

ពិភពលោក

មនុស្សស្លាប់ ៣១នាក់ និងរបួស ១៤៩នាក់ នៅលីបង់ ក្រោយអ៉ីស្រាអែល បើកវាយប្រហារលើសម្ព័ន្ធមិត្តអ៉ីរ៉ង់

Published

on

នាថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលនៃប្រទេសលីបង់ បានឱ្យដឹងថា ការវាយប្រហាររបស់អ៉ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច៣១នាក់ និងបង្កឱ្យរបួស១៤៩នាក់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦។

ក្រសួងសុខាភិបាលលីបង់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហាររបស់អ៉ីស្រាអែល មកលើជាយភាគខាងត្បូងទីក្រុង Beirut និងតំបន់ភាគខាងត្បូងប្រទេសលីបង់ បានបណ្តាលឱ្យមានមនុស្សស្លាប់៣១នាក់ និងរងរបួស១៤៩នាក់ យោងតាមការរាប់ចំនួនជាបឋម។ ក្នុងចំណោមនោះ ២០នាក់ស្លាប់ និង៩១នាក់របួស គឺនៅជាយរដ្ឋធានី Beirut ខណៈ១១នាក់ស្លាប់ និង៥៨នាក់របួស នៅតំបន់ភាគខាងត្បូងប្រទេស។

គួរបញ្ជាក់ថា អ៉ីស្រាអែលបានបើកការវាយប្រហារនៅលីបង់ បន្ទាប់ពីក្រុម Hezbollah បានបាញ់រ៉ុក្កែតទៅលើភាគខាងជើងអ៉ីស្រាអែល ដែលនាំឱ្យរីកកាន់តែធំថែមទៀត នូវសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ា ដែលបាននិងកំពុងឆាបឆេះឡើងយ៉ាងក្តៅគគុក ដោយសារតែការវាយប្រហារតាមផ្លូវអាកាសរួមគ្នា រវាងអ៉ីស្រាអែលនិងសហរដ្ឋអាមេរិក លើប្រទេសអ៉ីរ៉ង់ កាលពីចុងសប្តាហ៍កន្លងទៅ៕

ប្រភព៖ Fresh News