សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃនេះ (១៣ មិថុនា) បានបានផ្ញើសារព្រមានចំៗ និងធ្ងន់ៗទៅកាន់មន្ត្រីខិលខូច និងឈ្មួញទុច្ចរិត ជុំវិញការលួចនាំចូលទំនិញថៃតាមព្រំដែនគោក ទាំងដែលព្រំដែនត្រូវបានបិទ។
សម្តេចតេជោលើកឡើងថា ដើម្បីបានជាពន្លឺ និងឈប់ល្ងង់តទៅទៀត ខ្ញុំសូមចង្អុរប្រាប់ចំណុចសំខាន់មួយ គឺ(ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ) គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ។
ពេលដែលព្រំដែនគោកត្រូវបានបិទ មនុស្សក៏មិនអាចឆ្លងបានទំនិញក៏មិនអាចឆ្លងបាន។
សម្រាប់មនុស្ស និងទំនិញដែលឆ្លងកាត់ តាមផ្លូវទឹក និងផ្លូវអាកាសពិសេសទំនិញគឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថាខុសច្បាប់ ឬត្រូវច្បាប់ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រ និងផ្លូវអាកាស (ព្រលានយន្តហោះ) ភាគីទាំង២កម្ពុជា-ថៃនៅដំណើការជាធម្មតា។
ត្រូវប្រម៉ូលផ្តុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ និងសូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់ព្រោះទំនិញខ្លះផលិតឆ្នាំ២០២៦ ក្រោយព្រំដែនគោកត្រូវបានភាគីបិទ១ឆ្នាំមុនមកម្ល៉េះ ហេតុអ្វីមានលើទីផ្សាកម្ពុជា។
ម្យ៉ាងទៀត ប្រសិនបើទំនិញនោះវាសល់ពិតមែនក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ។ អ្នកប្រើប្រាស់គឺជាចៅហ្វាយ កុំមានប្រាក់ទិញហើយទុកឲ្យគេមើលងាយទាំងសាមីខ្លួនទាំងជាតិសាសន៍»៕
