Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា បន្តជួសជុលជណ្តើរប្រាសាទបាទជុំ

Published

on

បន្ទាប់ពីបញ្ចប់ការជួសជុលពង្រឹងប្រាង្គកណ្តាលតួកណ្តាលរបស់ប្រាសាទបាទជុំ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលជណ្តើរ នៅទិសខាងកើត ដែលមានស្ថានភាពខូចខាតដោយហែកចេញពីគ្នា និងផ្នែកខ្លះនៃសំណង់របស់រចនាសម្ពន្ធជណ្តើរមិនមានស្ថិរភាពជាដើម។

វិស្វករ និងអ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទបាទជុំ កញ្ញា ដយ ពេជ្រជឺរ៉ា ឱ្យដឹងថា ការខូចខាតរចនាសម្ពន្ធជណ្តើរនេះ គឺបណ្តាលមកពីអាយុសម្ភារសំណង់ ថ្មបាយក្រៀមពុកផុយ កង្វះការថែទាំយូរអង្វែងបណ្តាលឱ្យដើមឈើដុះចាក់ឬសញែកថ្ម។ ទីតាំងផ្នែកជណ្តើរនេះ ធ្លាប់បានជួសជុលនៅសម័យបារាំង។ ប៉ុន្តែ ដោយសារអាយុកាល និងវិវត្តជាច្រើនឆ្នាំកន្លងមក បានធ្វើឱ្យរចនាសម្ពន្ធជណ្តើរនេះបានរងការខូចខាតជាថ្មី។

អ្នកជំនាញដដែលបញ្ជាក់ថា ការជួសជុល គឺក្រុមការងារបានវិភាគទៅលើចំណុចខូចខាតមួយចំនួនដែលជាផ្នែកត្រូវរុះរើ និងជួសជុលឡើងវិញ។ បន្ទាប់មកចុះបញ្ជីថ្ម និងរុះរើថ្មដែលហែកចេញពីគ្នា សម្អាតកំណកដី ឬសឈើ ព្រមទាំងពង្រឹងថ្មដែលបែកបាក់ឬខូចខាត ហើយទើបរៀបផ្គុំទៅតាមទីតាំងដើមនៃរចនាសម្ពន្ធកាំជណ្តើរឡើងវិញ។ កិច្ចការនេះ គ្រោងនឹងបញ្ចប់នៅដំណាច់ខែតុលា ឆ្នាំ២០២៤ ខាងមុខ។

ក្រោយពីបញ្ចប់ការជួសជុល ទីតាំងនេះនឹងមានសុវត្ថិភាពទាំងរចនាសម្ពន្ធសំណង់ជណ្តើរ ស្ថិតនៅគង់វង្សយូរអង្វែងបន្តទៀត និងសម្រួលដល់ភ្ញៀវទេសចរដើរឡើង-ចុះ ដើម្បីទស្សនានៅប្រាសាទបាទជុំនេះផង៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ