Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ប្រទះឃើញសត្វត្មាតភ្លើង ក្នុងដែនជម្រកសត្វព្រៃសំបូរ!

សត្វត្មាតភ្លើងចំនួន ៣ក្បាល រួមទាំងញី ២ក្បាល បានចុះទៅស៊ីចំណីនៅអាហារដ្ឋានត្មាត ដែលរៀបចំដោយអង្គការ WWF-កម្ពុជា ក្នុងដែនជម្រកសត្វព្រៃសំបូរ កាលពីចុងខែតុលា។ ត្មាត​ភ្លើង គឺ​ជា​សត្វ​ត្មាតមួយប្រភេទ​ក្នុង​ចំណោម​សត្វ​ត្មាត​ជិត​ផុត​ពូជ​ចំនួន​បី​ដែល​កំពុងតែមានវត្តមានរស់នៅក្នុង​ប្រទេស​កម្ពុជា។ យ៉ាងណាម៉ិញចំនួនរបស់ពួកគេ បានធ្លាក់ចុះនៅទូទាំងអាស៊ីអាគ្នេយ៍ ខណៈដែលពួកគេប្រឈមមុខនឹងការពុល និងការបរបាញ់។

តើអ្នកធ្លាប់លឺពាក្យថា «អាហារដ្ឋានត្មាតដែរឬទេ?» នៅទីនេះ គឺគេបានដាក់សត្វដែលងាប់ធ្វើជាចំណីដល់សត្វត្មាតជាអាហារដែលមានសុវត្ថិភាព។ សូមចូលរូម ជួយការពារចំនួនសត្វត្មាតដែលនៅសេសសល់ និងតើអ្នកអាចប្រាប់បានទេថា នៅក្នុងតំបន់របស់អ្នកមានចំនួនសត្វត្មាតប៉ុន្មាន?

អត្ថបទពាក់ព័ន្ធ