Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា ទទួលអ្នកទេសចរតាមផ្លូវអាកាស ៥.៥៩លាននាក់ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤

នៅរយៈពេល១១ ខែឆ្នាំ២០២៤នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន ៥.៥៩លាននាក់ មានកំណើនជាង ២២ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៤ (រយៈពេល ១១ខែ) ការដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង ៣របស់កម្ពុជា ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៥ម៉ឺនជើង (៥២,៧៣២ជើង) មានការកើនឡើងជិត ១៤% បើធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។

សម្រាប់អ្នកដំណើរចេញ-ចូលវិញ មានចំនួនជាង ៥លាននាក់ (៥,៥៩៩,៨៣១ នាក់) មានការកើនឡើងជាង ២២ %។ ចំពោះទំនិញតាមផ្លូវអាកាស មានចំនួនជាង ៧ម៉ឺនតោន (៧០,៨៤៥ តោន) មានការកើនឡើងជិត៤០%។

បើតាមអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (AITA) វាយតម្លៃថា ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា នៅឆ្នាំ២០២៤នេះ អាចសម្រេចប្រហែល៦៧ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មុនវិបត្តិនៃជំងឺកូវីដរាតត្បាត ហើយថា កម្ពុជានឹងសម្រេចបានកំណើនអ្នកដំណើរស្មើនឹងមុនកូវីដ១៩ នៅឆ្នាំ២០២៦ខាងមុខ៕

 

អត្ថបទពាក់ព័ន្ធ