ឆ្នាំមុនៗកន្លងមក កម្ពុជាប្រារព្ធតែទិវាប្រកាសរដ្ឋធម្មនុញ្ញតែមួយប៉ុណ្ណោះ នៅរៀងរាល់ថ្ងៃ២៤កញ្ញា ប៉ុន្តែចាប់ពីឆ្នាំ២០២៥ទៅ នៅថ្ងៃ២៤កញ្ញា នឹងមានពិធី២ ដែលត្រូវប្រារព្ធចូលជាមួយគ្នាតែម្តង គឺទិវាប្រកាសរដ្ឋធម្មនុញ្ញ និងពិធីគោរពរដ្ឋធម្មនុញ្ញ។
បើតាមសារាចររបស់រាជរដ្ឋាភិបាល ចុះថ្ងៃ៨ ខែមករា ឆ្នាំ២០២៥ កម្ពុជាកំណត់យកថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ ពិធីគោរពរដ្ឋធម្មនុញ្ញ ដោយគ្រប់ក្រសួង ស្ថាប័ន ត្រូវរៀបចំគណៈប្រតិភូថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចូលរួមប្រារព្ធ ពិធីគោរពរដ្ឋធម្មនុញ្ញ នៅវិមានរដ្ឋធម្មនុញ្ញ ហើយគ្រប់មន្ទីរតាមរាជធានី-ខេត្តក៏ត្រូវរៀបចំប្រារព្ធ ពិធីគោរពរដ្ឋធម្មនុញ្ញ តាមទីតាំងនិងលទ្ធភាពជាក់ស្តែងផងដែរ៕


























