Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រោងចក្រមួយនៅខេត្តកំពង់ស្ពឺ ត្រូវក្រសួងពិន័យ ក្រោយមិនទូទាត់ប្រាក់ឈ្នួល​ឱ្យ​កម្មករ

ក្រុមហ៊ុនអាតធីវើស្ស (ខេមបូឌា) ឯ.ក មានទីតាំងស្ថិតក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចផាកពិន័យក្នុងរង្វង់ទឹកប្រាក់ជាង១៦លានរៀល ក្រោយក្រុមហ៊ុននេះ បានអនុវត្តការឈប់សម្រាកប្រចាំឆ្នាំដល់កម្មករ តែមិនទូទាត់ប្រាក់ឈ្នួលឱ្យពួកគេ។

បើតាមក្រសួងការងារ អធិការការងារបានរកឃើញថា ក្រុមហ៊ុនខាងលើបានអនុវត្តការឈប់សម្រាកប្រចាំឆ្នាំ ប៉ុន្តែមិនទូទាត់ប្រាក់ឈ្នួល ឬប្រាក់អត្ថប្រយោជន៍ណាមួយជូនឱ្យកម្មករឡើយ។ ជុំវិញករណីនេះ ក្រសួងសម្រេចផាកពិន័យក្រុមហ៊ុនអាតធីវើស្ស (ខេមបូឌា) ចំនួន១៦លាន៨សែនរៀល ហើយការផាកពិន័យក្នុងចំនួនទឹកប្រាក់ខាងលើ គឺអនុវត្តស្របទៅតាមច្បាប់ស្តីពីការងារ ជាពិសេសការអនុវត្តនេះ ក៏ដើម្បីបង្ការកុំឱ្យមានបញ្ហាណាមួយកើតឡើងម្ដងទៀត។

គួរបញ្ជាក់ថា កិច្ចអន្តរាគមន៍នេះធ្វើឡើងក្រោយកម្មករនិយោជិតរបស់ក្រុមហ៊ុនអាតធីវើស្ស (ខេមបូឌា) កាលពីថ្ងៃទី១៣មករា ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ស្នើសុំឱ្យម្ចាស់ក្រុមហ៊ុនទូទាត់ប្រាក់ឈ្នួលឱ្យពួកគេ៕

អត្ថបទពាក់ព័ន្ធ