Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ម្ដាយបង្កើតកាប់សម្លាប់កូនស្រីខ្លួនឯងនៅក្រុងបាត់ដំបង សាច់ញាតិថា នាងមានជំងឺប្រសៃប្រសាទ

កុមារីអាយុទើប២ឆ្នាំម្នាក់ ត្រូវម្ដាយរបស់នាងប្រើកាំបិតប៉័ងតោកាប់យ៉ាងដាច់ក បណ្ដាលឱ្យនាងស្លាប់ កាលពីវេលាម៉ោង១៣៖៤០នាទីរសៀលថ្ងៃទី១៤ កុម្ភៈ ស្ថិតនៅចំណុចភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។

បើតាមមន្ត្រីជំនាញបានប្រាប់ថា ជនសង្ស័យឈ្មោះ សួ សុភា ភេទស្រី អាយុ៣០ឆ្នាំ រីឯកូនស្រីដែលស្លាប់ឈ្មោះ ហឿម ស្រីម៉ាច ។

សមត្ថកិច្ចបានប្រាប់ថា ពេលកើតហេតុ ម្ដាយនិងកូនស្រីរងគ្រោះកំពុងសំងំនៅក្នុងផ្ទះ ហើយប្ដីរបស់គាត់កំពុងទៅស៊ីឈ្នួលបូមទឹកដាក់ស្រែឱ្យគេនៅឆ្ងាយពីផ្ទះ ។ ក្នុងករណីនេះ មានតែសាច់ញាតិជនសង្ស័យទេដែលបានដឹងភ្លាមៗ ហើយបានទូរស័ព្ទប្រាប់ប្ដី ឱ្យមកជួយ តែកូនស្រីត្រូវម្ដាយកាប់ដាច់កស្លាប់បាត់ទៅហើយ ។

បើតាមសាច់ញាតិដែលបានដឹងពីដំបូងបានប្រាប់សមត្ថកិច្ចថា ម្ដាយបានសំងំនៅក្នុងផ្ទះជាមួយកូនស្រី ហើយពេលនោះគេឮកូនស្រីយំ ។ ពេលឮកូនយំ ជីដូននៅក្បែរនោះក៏រត់ទៅមើលតាមបង្អូច ឃើញស្ត្រីជាម្ដាយកំពុងច្របាច់កកូនស្រី ហើយបានស្រែកគំរាមគាត់ មិនឱ្យចូលក្បែរ ។ ឃើញសភាពបែបនេះ ជីដូនក៏បានទូរស័ព្ទទៅហៅប្ដីដែលកំពុងបូមទឹក លុះពេលមកដល់ឃើញកូនស្រីស្លាប់បាត់ទៅហើយ ។ ហើយប្ដីគាស់ទ្វារចូលឃើញប្រពន្ធអង្គុយកាន់កាំបិត រីឯសពកូនស្រីត្រូវម្ដាយដៃដល់ញាត់ចូលក្នុងធុងទឹកកក ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ជុំវិញអំពើឃាតកម្មម្ដាយកាប់សម្លាប់កូនស្រីបង្កើតខាងលើនេះ បើតាមក្រុមគ្រួសារ និងប្ដី ជនដៃដល់បានប្រាប់ថា ស្ត្រីដៃដល់ធ្លាប់កើតរោគសរសៃប្រសាទ និងធ្លាប់ប្រើថ្នាំសសៃរប្រសាទផងដែរ ។

មន្ត្រីបច្ចេកទេសដែលពិនិត្យសាកសពបានបញ្ជាក់ថា ស្ត្រីជាម្ដាយបានប្រើប្រាស់កាំបិតប៉័ងតោកាប់ដាច់កកូនស្រី សល់តែស្បែកប៉ុណ្ណោះ។ ពេលនេះកម្លាំងអធិការក្រុងបាត់បាននាំខ្លួនជនសង្ស័យទៅកាន់អធិការក្រុង ដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕

អត្ថបទចាប់អារម្មណ៍ច្រើន