Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ផ្ដើម​ប្រកួតនៅថ្ងៃទី៨មីនា អបអរការ​បង្កើតទំនាក់ទំនងការទូត

ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើកទី៧៥ នៃ​ការ​បង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ គ្រោងនឹងរៀបចំធ្វើឡើង​នៅ​ចុងសប្តាហ៍នេះ នៅ​ពហុកីឡដ្ឋានជាតិអូឡាំពិក ដោយ​មាន​ការ​ចូលរួមជាសហអធិបតីភាព ពីសំណាក់រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំង២ ក្នុងការបើកការប្រកួតនេះ។

ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព​ កម្ពុជា-ថៃ ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដោយ​លោក​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​និង​លោក​រដ្ឋមន្រ្តីក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃ នឹង​អញ្ជើញ​ចូល​រួម​ជា​សហអធិបតី ជាមួយ​នឹង​ការ​ផ្សាយផ្ទាល់​ពី​ទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍​របស់​ថៃ កាច់​បន្ត​ផ្សាយផ្ទាល់​ពី​ទូរទស្សន៍​បាយ័ន​ផង​ដែរ ដើម្បីឱ្យប្រជាពលរដ្ឋថៃ​បាន​ទស្សនា​ព្រមៗ​គ្នា ជាមួយប្រជាពលរដ្ឋកម្ពុជាដែរ។ ការប្រកួត កីឡាបាល់ទាត់កម្ពុជា-ថៃនេះ គឺជាការប្រកួតមិត្តភាព ដែលមាន កីឡាករនិងតារាល្បីៗរបស់ថៃ និងកីឡាករនិងតារាល្បីៗរបស់កម្ពុជាមកចូលរួមជាកីឡាករជាច្រើននាក់ ក្នុងគោលបំណងរិតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរថែមទៀត។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនង​ការ​ទូត​រវាង​ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ មាន២ប្រកួតនោះគឺ- ក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ។ -ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI៕

អត្ថបទចាប់អារម្មណ៍ច្រើន