Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អ្នករកស៊ីដឹកជញ្ជូនផ្លែដូង អះ អាងថា សមត្ថកិច្ចឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិ ក្អមសំណ ទារលុយពី២០មុឺនរៀល ទៅ៣៥ម៉ឺនរៀលក្នុង១ឡាន!

ខេត្តកណ្តាល៖ អាជីវកររកសុីដឹកជញ្ជូនផ្លែដូង តាមរថយន្តបានប្រាប់អ្នកកាសែតអោយដឹងថា : សមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ ក្នុងឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល បាននឹងកំពុងរួម ដៃគ្នាគាបយកលុយ ពីអ្នករកសុីដឹកផ្លែដូងតាមឡាន ចេញពីប្រទេសវៀតណាម ចូលមកកម្ពុជា ក្នុង១ជើងៗ ចាប់ពី២០ ម៉ឺនរៀលទៅ៣៥ម៉ឺនរៀល ជា កំហិត ។ ខណៈជនជាតិវៀត ណាម ដែលតែងតែឆ្លងដែនចេញចូលជាប្រចាំ ក៏បានអះអាងដែរថា: ពួកខ្លួនបានបង់លុយឱ្យប៉ូលិសច្រកទ្វារព្រំដែនមួយនេះ ក្នុងម្នាក់ៗចំនួន៥ម៉ឺនដុង ( លុយវៀត ណាម) ជាថ្នូរនឹងការអនុញ្ញាតឱ្យចេញចូលដោយសេរី.អត់វាយត្រា លើលិខិតឆ្លងដែន ។

ប្រភពព័ត៌មានពីអាជីវករបានបញ្ជាក់ថា : រាល់ការបង់ លុយឱ្យសមត្ថកិច្ចច្រកទ្វារព្រំដែនក្អមសំណរ គឺពុំដែលមានក្រដាសស្នាម ឬវិក្កយបត្រ បង់ ពន្ធចូលរដ្ឋអ្វីឡើុយ ជារៀងរាល់លើក ពួកខ្លួន រត់ការហុចលុយឱ្យមន្ត្រីសមត្ថកិច្ចផ្ទាល់ដៃ..!!។

ចំណែកអ្នកដឹកជីកសិកម្ម ពីវៀតណាម ចូលមកកម្ពុជា តាមរ៉ឺម៉កម៉ូតូ បាននិយាយថា : ខ្លួនដឹក១ជើងៗ បង់លុយឱ្យមន្ត្រីពាក់ព័ន្ធខាងខ្មែរ ដែលនៅច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ អស់ចំនួន២០០.០០០ដុងលុយវៀតណាម (ស្មើនឹង៣០.០០០ រៀលលុយខ្មែរ)។ នេះគ្រាន់តែជាតួរលេខត្រួសៗតិចតួចប៉ុណ្ណោះ ដែលអ្នករកស៊ីរត់ពន្ធទំនិញតាមផ្លូវគោក អះអាងរឿងបង់ លុយឱ្យមន្ត្រីនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ” ដោយឡែកសម្រាប់ផ្លូវទឹកវិញ ក៏មិនធម្មតាដែរ..!។

សេចក្តីរាយការណ៍បានឱ្យដឹងថា សមត្ថកិច្ចប៉ូលិស ច្រកទ្វារព្រំដែនអន្តរជាតិក្អម សំណរបានកំណត់យកលុយ ពីជនជាតិវៀតណាម ក្នុងម្នាក់ៗចំនួន៥០.០០០ដុង (ស្មើនឹង ៨.០០០រៀល) ជាថ្នូរនឹងការ អនុញ្ញាតឱ្យចេញចូលឆ្លងដែនពីវៀតណាមមកកម្ពុជា និងពីកម្ពុជាទៅវៀតណាម ដោយសេរី និងគ្មានលិខិតឆ្លងដែន (ប៉ាស្ទ័រ)។ ជាក់ស្តែងៈ ជនជាតិវៀតណាមដែលចូលមកកម្ពុជា ដោយអត់មាន(ប៉ាស្ទ័រ) គឺប៉ូលិសខាងកម្ពុជា កំណត់យកលុយចំនួន៥០.០០០ដុងក្នុងម្នាក់យ៉ាងទៀងទាត់!។ ក្នុងនោះ ពលរដ្ឋកម្ពុជាដែលចេញទៅវៀតណាម ដោយអត់មាន (ប៉ាស្ទ័រ) គឺប៉ូលិសខាងវៀត ណាមកំណត់យកលុយ ក្នុង ម្នាក់ៗចំនួន៥០.០០០ដុងដូច គ្នា.!។ ពោលគឺ បើខ្មែរឆ្លងដែនចូលទៅ.សមត្ថកិច្ចវៀតណាម ជាអ្នកយកលុយ ហើយបើជន ជាតិវៀតណាម ចូលមកខ្មែរគឺសមត្ថកិច្ចខ្មែរ ជាអ្នកកំណត់យក..!!។

ជុំវិញព័ត៌មានខាងលើនេះលោក សុង មាល័យ ប្រធាន ការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណនិងលោក រឹម លឹមសេង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ មិនអាចស្នើសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទចូល តែគ្មានការលើកទទួល ។

ឯលោកលោក ខៀវ ចំរុង ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ.បានបញ្ជាក់ប្រាប់តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី ១៦ខែមីនាឆ្នាំ២០២៥ថា : ទី១- ការបង្កើតច្រក គឺដើម្បីអោយទំនិញធ្វើចរាចរ បើមានច្រកហើយអត់មានទំនិញក៏គេមិន ហៅថាច្រកដែរ ។ ទី២- ពាក់ ព័ន្ធជាមួយវៀតណាម យើងហ្នឹងវៀតណាម ការចេញ-ចូលទាល់ តែមានការឯកភាពគ្នាចំពោះរថយន្តឆ្លងកាត់ដឹកជញ្ជូនទំនិញសព្វសារពើ ។ ទី៣-ចំពោះមនុស្ស តាមផ្លូវច្បាប់ ឃុំជាប់ព្រំដែនរវាងខ្មែរយើង និងវៀត ណាមគឺគេប្រើអត្តសញ្ញាណប័ណ្ណ តែឃុំក្រៅពីព្រំដែនគឺគេប្រើប៉ាស្ព័រ ហើយបងប្អូនអ្នក កាសែតខ្លះចេះតែចុះផ្សាយដោយអត់ដឹងពីច្បាប់យ៉ាងម៉េចៗ ដល់ចឹងគឺអត់មានតម្លៃនៃសារព័ត៌មានទេ ចំពោះករណី ឡានដឹកផ្លែដូងដែលសារព័ត៌ មានខ្លះផ្សាយថា ខាតពន្ធរដ្ឋ ខាតអីៗ យើងអត់តាមដានគោលនយោបាយរបស់រាជរដ្ឋាភិបាលៗលើកលែងពន្ធទៅលើកសិកម្មដូចជាជី ដូង អីជាដើម ជាការលើកលែងពន្ធ ជាការលើកទឹកចិត្តចំពោះប្រជាកសិករ ។

លោក ចំរុង សូមអោយអ្នក កាសែតផ្សាយអោយច្បាស់ចំៗ មកថា តើគយ ប៉ូលីស ឬសមត្ថ កិច្ចអង្គភាពណាកំណត់យកពី ឡានដឹកផ្លែដូងប៉ុន្មានមុឺន រៀល ? ។ សំរាប់រូបលោក រីករាយនិងសហការឆ្លើយតបជាមួយអ្នកសារព័ត៌មានជានិច្ច ។

ទោះជាយ៉ាងណាក្ដី ប្រជាពលរដ្ឋសុំស្នើដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ឯកឧត្តម សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាពិនិត្យស្រាវជ្រាវ ចំពោះសកម្មភាពរបស់ក្រុមមន្ត្រីសមត្ថកិច្ចពាក់ ព័ន្ធឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរដែលបាននឹងកំពុងគប់គិតគ្នាប្រព្រឹត្តទង្វើមិនប្រក្រតី នៃការកំណត់យកលុយពីអាជីវករ ដឹកទំនិញកសិផលឆ្លងដែន ដូចការរៀបរាប់ខាងលើ ដើម្បីបង្កើនចំណូលរដ្ឋផងទាន!៕

ដោយ: ចាន់ថន

អត្ថបទពាក់ព័ន្ធ