Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍បុណ្យទន្លេ នៅខេត្តតាកែវ ៣ថ្ងៃ ទាក់ទាញបានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមជាង៣៥ម៉ឺននាក់

Published

on

តាកែវ — រដ្ឋមន្រ្តីក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តប្រមាណជាង៣៥ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសប្រមាណជាង១០០០នាក់។

យោង​តាម​របាយការណ៍​ នៅ​ថ្ងៃទី១នៃបុណ្យទន្លេ មានអ្នកទេសចរ​ចូលរួម​ប្រមាណជាង១០ម៉ឺននាក់ ខណៈថ្ងៃទី២ ដែលជាថ្ងៃបើកពិធីជាផ្លូវការ ទទួលបានវត្តមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង១១ម៉ឺននាក់ ចំណែកនៅថ្ងៃបិទបញ្ចប់ទទួលបានប្រមាណជាង ១៤ម៉ឺននាក់បន្ថែមទៀត។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើកឡើងថា ជោគជ័យដ៏ត្រចះត្រចង់នេះ អាស្រ័យដោយការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដែលជាសហថាមពលដ៏ខ្លាំងក្លា ជាពិសេសជំនឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលើរាជរដ្ឋាភិបាលនិងអាជ្ញាធរ ដែលធ្វើឱ្យបងប្អូនមានភាពកក់ក្តៅក្នុងការចេញដើរកម្សាន្ត។

គួរ​ជំរាបជូនដែរថា បន្ទាប់ពីខេត្តតាកែវ បុណ្យទន្លេនៅឆ្នាំក្រោយ ពោល​គឺបុណ្យ​ទន្លេ​លើកទី១០ នឹងត្រូវរៀបចំ​នៅ​ខេត្ត​ពោធិ៍សាត់៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ