Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ដាក់ឱ្យប្រើប្រាស់ឡើងវិញ ផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត

Published

on

អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើប្រាស់ឡើងវិញ ផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត។ នេះបើតាមសេចក្ដីជូនដំណឹង ដែលទទួលបាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ឡើងវិញផ្លូវចេញ-ចូល តាមច្រកខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ដូចមានប្លង់បង្ហាញជូនភ្ជាប់មកជាមួយ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ។

ការដាក់ឲ្យប្រើប្រាស់នេះ ដើម្បីលើកតម្លៃខ្លោងទ្វារខាងកើត ប្រាសាទអង្គរវត្ត ផ្តល់បទពិសោធន៍ថ្មី ក៏ដូចជាក្នុងគោលដៅថែរក្សាសុវត្ថិភាពបន្ថែម ក្នុងការធ្វើដំណើរដោយថ្មើរជើង ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកទស្សនាប្រាសាទអង្គរវត្ត។

ចំណែកឯផ្លូវដី ដែលប្រើប្រាស់កន្លងមក អាជ្ញាធរជាតិអប្សរា នឹងប្រើប្រាស់សម្រាប់តែគោលដៅដឹកជញ្ជូនសម្ភារ និងឧបករណ៍សម្រាប់ការជួសជុល នៅប្រាសាទអង្គរវត្ត ព្រមទាំងករណី ចាំបាច់ផ្សេងៗទៀតប៉ុណ្ណោះ៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ