Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

តម្លៃមាស ហក់ឡើងដល់តម្លៃខ្ពស់ថ្មីមួយទៀត ជិត៤ពាន់ដុល្លារក្នុងមួយតម្លឹង

តម្លៃមាសនៅលើទីផ្សារអន្តរជាតិ និងនៅកម្ពុជា បានឡើងជាបន្តបន្ទាប់ ជាពិសេសនៅចុងសប្តាហ៍មុន និងដើមសប្តាហ៍នេះ ដែលបានហក់ឡើងដល់៣ ១៤៨.៨៨ដុល្លារ ក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ឬស្មើនឹងប្រមាណ៣ ៧៩៣.៨៣ ដុល្លារ ក្នុងមួយតម្លឹងនៅលើទីផ្សារកម្ពុជា គិតត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link Securities បានប្រាប់ថា នេះជាកំណត់ត្រាថ្មីមួយ ដែលតម្លៃមាសបានហក់ឡើងខ្ពស់ ហើយវាក៏នឹងបន្តកើនឡើងបន្ថែមទៀតផងដែរ។

លោកបានពន្យល់ថា កត្តាដែលនាំឱ្យតម្លៃមាសកើនឡើងកប់ពពកនេះ គឺស្របពេលដែលពិភពលោកកំពុងមានបញ្ហាសេដ្ឋកិច្ច ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក ជាមួយបណ្តាប្រទេសនានា និងបញ្ហាសង្រ្គាមភូមិនយោបាយ។ហើយតម្លៃមាស កើនឡើងជាបន្តបន្ទាប់នេះ គឺដោយសារកត្តាទាំង៤ គឺទី១. ការធ្លាក់នៃតម្លៃលុយដុល្លារអាមេរិក ទី២. ការតំឡើងពន្ធរវាងសហរដ្ឋអាមេរិក និងប្រទេសនានា ទី៣. ការអូសបន្លាយសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ​ដែលនឹងរីកធំកាន់តែខ្លាំង និងទី៤. បញ្ហាគ្រោះធម្មជាតិ៕

ប្រភព៖ Fresh News

អត្ថបទពាក់ព័ន្ធ