Connect with us

ព័ត៌មានជាតិ

កម្ពុជា-ចិន នឹងរៀបចំព្រឹត្តការណ៍ថ្មីៗ ​ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ទាក់ទាញប្រជាជនចិន មកលេងកម្ពុជាកាន់តែច្រើន ក្នុងរដូវកាលបៃតង

Published

on

នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Feng Hui អ្នកគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញ នៃអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាអំពីការអនុវត្តផែនការសកម្មភាពផ្នែកតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ កម្ពុជា និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ដែលបានចុះហត្ថលេខា និងផ្លាស់ប្តូរក្រោម សក្ខីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋកាលពីថ្ងៃទី១៧ និងទី១៨ ខែមេសា ឆ្នាំ២០២៥ កន្លងមក ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ តាមរយៈយុទ្ធសាស្រ្តថ្មីក្នុងទម្រង់ «ប្រព័ន្ធផ្សព្វផ្សាយបូកទេសចរណ៍» ដើម្បីថត និងផ្សព្វផ្សាយតំបន់ទេសចរណ៍នៃប្រទេសទាំងពីរ បង្កើនការយល់ដឹង ការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងការរួមគ្នារៀបចំសកម្មភាពផ្សព្វផ្សាយទេសចរណ៍ជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយតារា និង Influencer ចិនដ៏ល្បីមកថតនៅប្រទេសកម្ពុជា។​

ក្នុងជំនួបនេះ លោកប្រធានគ្រប់គ្រងវិទ្យុ បានប្រគល់ជូននូវលិខិតថ្លែងអំណរគុណរបស់ឯកឧត្តម Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ជូនឯកឧត្តមរដ្ឋមន្ត្រី ចំពោះការគាំទ្រ និងកិច្ចសហការរៀបចំកម្មវិធីសម្ពោធការចាក់ផ្សាយកម្មវិធី “ប្រយោគបុរាណចិនដែលឯកឧត្តមប្រធានាធិបតី Xi Jingping ចូលចិត្ត” ដែលបានទទួលនូវសមទ្ធិផលផ្លែផ្កាដ៏ត្រចះត្រចង់ក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ជូនថា វិទ្យុមិត្តភាពកម្ពុជា-ចិន ជាផ្នែកមួយនៃអគ្គស្ថានីយ វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន មានឈ្មោះជាភាសាអង់គ្លេសថា China Media Group ហៅកាត់ថា CMG បង្កើតឡើងដោយការរួមបញ្ចូលគ្នារវាងស្ថានីយ វិទ្យុមជ្ឈិមចិន (CCTV) ស្ថានីយវិទ្យុប្រជាជនមជ្ឈិមចិន (CNR) និងស្ថានីយវិទ្យុអន្តរជាតិចិន (CRI) ដោយសម្ពោធជាផ្លូវការនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ គឺជាស្ថាប័នផ្សព្វផ្សាយចម្រុះដែលមានទ្រង់ទ្រាយធំជាងគេ បរិមាណផលិតកម្មវិធីច្រើនជាងគេ និងដែនគ្របដណ្ដប់ទូលំទូលាយជាងគេលើពិភពលោក បច្ចុប្បន្នផ្សាយចេញនៅក្រៅប្រទេសចំនួន៨០ភាសា៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ