Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ៖ ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង

តាមរយៈ​បណ្តាញ​សង្គម​នៅល្ងាចថ្ងៃទី២២ មិថុនា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា បានប្រកាស​ថា ចាប់ពីវេលាម៉ោង​១២យប់នេះតទៅ ការនាំចូលប្រេង​ឥន្ធនៈ និង​ឧស្ម័ន​គ្រប់ប្រភេទ​ពីប្រទេស​ថៃ​ត្រូវផ្អាកទាំងស្រុង។

ចំណាត់ការ​របស់នាយករដ្ឋមន្រ្តីកម្ពុជា​នេះ ត្រូវ​គេមើលឃើញថា ធ្វើឡើង​ឆ្លើយតបទៅនឹងគណបក្ស​ប្រឆាំងថៃ ដែល​ទាមទារ​ឱ្យរដ្ឋាភិបាល​របស់គេ​ផ្តាច់ប្រេង​ឥន្ធនៈ​កម្ពុជា ដើម្បីជាការចរចា។

នាយករដ្ឋមន្រ្តីកម្ពុជា​បាន​បញ្ជាក់ថា បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋ កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។

គួរ​បញ្ជាក់ដែរថា នៅថ្ងៃនេះដែរ នាយករដ្ឋមន្រ្តីកម្ពុជា ក៏​បានប្រាប់​ឱ្យ​អាជ្ញាធរខេត្តឧត្តរមានជ័យបិទច្រកព្រំដែនចំនួនពីរផងដែរ គឺច្រកជប់គគី និងច្រកជាំ៕

អត្ថបទពាក់ព័ន្ធ