ថ្លែងពីទឹកដីខេត្តព្រះវិហារជាប់ព្រំដែនប្រទេសថៃ សម្តេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានព្រមានលាតត្រដាង អ្វីដែលថៃធ្លាប់ប្រាប់សម្តេចផ្ទាល់ រួមទាំងការប្រមាថព្រះមហាក្សត្រថៃផងដែរ។
មានប្រសាសន៍ជួបសំណេះសំណាលសួរសុខទុក្ខជនភៀសសឹក នៅទីទួលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នៅខេត្តព្រះវិហារ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖«ជម្លោះនយោបាយនៅឯបាងកក បានផ្ទេរជម្លោះព្រំដែននៅកម្ពុជាថៃ។ អ្នកត្រូវយល់ថា មិនមែនកម្ពុជាល្ងង់ថា មិនដឹងរឿងរបស់អ្នកឯងនោះទេ! ថ្ងៃស្អែកខ្ញុំនឹងបកស្រាយជូនអ្នកឯង សូម្បីអ្នកឯងដូរឧបនាយករដ្ឋមន្ត្រីអាន់ នូជីង ដែលជាឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ ក៏អ្នកឯងផ្តាំមកខ្ញុំដែរ ! អ្នកឯង! សូម្បីតែគ្នាអ្នកឯងក្បត់ទៅហើយ តើជាមួយខ្ញុំ អ្នកឯងហ៊ានត្បត់ទេ?ច្បាស់ជាហ៊ានក្បត់ »។
សម្តេចតេជោ បានលើកឡើងថាអ្នកត្រូវចាំថ្ងៃទី១៥ អ្នកឯងថាត្រូវដូរ អានូជីង ចេញពីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដើម្បីយកក្រសួងមហាផ្ទៃមកឱ្យបក្សភឿថៃ កាន់។សម្តេចតេជោ គូសបញ្ជាក់ ថា៖« ខ្ញុំជម្រាបអ្នកឯង និងផ្តាំ ទៅអ្នកឯងថាដូរគេ ប្រយ័ត្នគេដូរខ្លួនឯង ហើយអ្នកឯងរង់ចាំមើល ទៅនូវលទ្ធផល ហើយប្រសិន បើអ្នកឯងប្រហើន ខ្ញុំនិងលាតត្រ ដាងទាំងអស់នូវអ្វី ដែល អ្នកឯងនិយាយជាមួយខ្ញុំ រាប់ទាំងការប្រមាថព្រះមហាក្សត្រ របស់អ្នកឯង»។
សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាក៏បានលើកឡើងទៀតថា សូមឱ្យអ្នកឯង(ថាក់ស៊ីន) សូមប្រដៅកូនអ្នកឯង!អ្នកឯងក៏មានកូនធ្វើជានាយករដ្ឋមន្ត្រី ឯខ្ញុំក៏មានកូនធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែអ្នកឯង កុំភាន់ច្រឡំឱ្យសោះជាមួយហ៊ុន សែន។ ជាមួយគ្នានោះដែរ សម្តេចតេជោ បានអះអាងថា សម្តេចមិនបានជំពាក់គុណថៃសូម្បីអ្វីមួយ ជាតិ និងជាតិឬជារឿងមួយ ប៉ុន្តែរឿងបុគ្គលខ្ញុំអត់មានទេ។ ខ្ញុំអត់មានជំពាក់គុណអ្នកណា ឬថៃនោះ ទេ។ប៉ុន្តែពួកក្រុមអ្នកឯងជំពាក់គុណខ្ញុំ តែអ្វីដែលខ្ញុំចង់បានគឺទំនាក់ទំនងស្មើភាព គ្មានការឈ្លានពានគ្នា គ្មានជ្រៀតជ្រែកគ្នា តែប៉ុណ្ណឹងទេ តើអ្នកយល់ទេ?ហើយបើអ្នកឯងចង់បានបន្ថែមអ្នកឯងឆ្លើយតបយប់ហ្នឹង ដើម្បីខ្ញុំប្រមូលព័ត៌មាន វ៉ៃមួយចានចេញនៅថ្ងៃស្អែក ។
សម្តេចតេជោបានលើកឡើងទៀតថា សម្តេចអាចពន្យាពេលក្នុងការធ្វើដំណើរទៅទីក្រុងភ្នំពេញ ដើម្បីនិយាយហើយយកពេល៤ទៅ៥ម៉ោង និយាយរឿងនេះ ហើយផ្សាយបន្តផ្ទាល់តែម្តង។ សម្តេចថា នៅថ្ងៃនេះសម្តេចគ្រាន់តែបញ្ចេញព័ត៌មានបន្តិចដើម្បីរង់ចាំការប្រតិកម្ម បែបណា នៅយប់នេះ។សម្តេចតេជោបានគូសបញ្ជាក់ថា៖«ខ្ញុំសូមជម្រាបថា អ្នកឯង(ថាក់ស៊ីន )បានមក ស្នាក់នៅផ្ទះ ខ្ញុំរស់នៅផ្ទះខ្ញុំហើយអ្នកឯងបានពឹងពាក់អ្វីខ្លះ និយាយអ្វីខ្លះជាមួយខ្ញុំ។ សូម្បីតែ ជនជាតិខ្លួនឯងក្បត់ អីញ្ចឹងអ្នកឯងមិនខ្លាចក្បត់ជាមួយខ្ញុំទេ! ខ្ញុំយល់ដឹងរឿងនេះ អ្នកឯងគួរប្រដៅកូនរបស់អ្នកឯងទៅ ហើយកូនស្រីរបស់អ្នកឯងគួរតែត្រូវបានកុំប្រមាថអ្នកដទៃ ប៉ុន្តែអ្វីបាន កើតឡើងទៅហើយ»៕



























