Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ប្រជាពលរដ្ឋជាង ២,៤០០ គ្រួសារ ត្រូវបានជម្លៀសចេញពីតំបន់ជម្លោះក្នុងខេត្តឧត្តរមានជ័យ

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យសូមជម្រាបជូនសាធារណជន ក៏ដូចជាអ្នកសារព័ត៌មានទូទៅជ្រាបថា៖ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋប្រមាណ ១,៥០០ គ្រួសារ ក្នុង ១២ ភូមិ ៣ ឃុំ នៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលរស់នៅក្បែរតំបន់ប្រឈមកំពុងមានជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី និងថ្មដូន បានជម្លៀសចេញពីតំបន់គ្រោះថ្នាក់មកទីទួលសុវត្ថិភាព ដោយសុវត្ថិភាពអស់ហើយ។

សរុបរួមទាំងប្រជាពលរដ្ឋមកពីតំបន់ផ្សេងទៀតផង មានប្រមាណជាង ២,៤០០ គ្រួសារ ដែលកំពុងស្ថិតនៅទីទួលសុវត្ថិភាពទាំងអស់ តាមបណ្តាស្រុកក្នុងខេត្តឧត្តរមានជ័យ។

អត្ថបទពាក់ព័ន្ធ