Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ខុទ្ទកាល័យអនុប្រធានគណបក្សប្រជាជន បំភ្លឺជុំវិញពាក្យចចាមអារ៉ាមថា សម្តេចក្រឡាហោម ស ខេង នឹង​ឡើងធ្វើជានាយករដ្ឋមន្រ្តី

ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ (២០ សីហា) បានចេញសេចក្តីថ្លែងការណ៍បំភ្លឺជុំវិញពាក្យចចាមអារ៉ាមថ្មីៗ ដែលលើកឡើងថា សម្តេចក្រឡាហោម ស ខេង នឹងធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលខាងមុខ។

សេចក្តីថ្លែងការណ៍នេះបានចេញភ្លាមៗបន្ទាប់ពីមានការអត្ថាធិប្បាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសការបង្ហោះរបស់គណនីឈ្មោះ BongBunna Chaiheng ដែលបាននិយាយថា «សម្តេចសខេងជាបេក្ខភាពនាយក រដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បន្ទាប់ពីនាយករដ្ឋមន្ត្រីចាស់ចុះចេញពីតំណែង ពលរដ្ឋសាទរនឹងចង់ឃើញខ្មែររួបរួមគ្នាតែមួយ»។ និងមតិ​គាំទ្រ​ពី​អ្នក​ប្រើ​ម្នាក់​ទៀត គណនីឈ្មោះ Bunthoeun ដោយ​ប្រកាស​ថា «ខ្ញុំ​គាំទ្រ​សម្តេច​ក្រឡាហោម​ជា​នាយក​រដ្ឋមន្ត្រី 100%»។

ជុំវិញការអះអាងទាំងនេះ អ្នកនាំពាក្យខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង សង្កត់ធ្ងន់លើចំណុចសំខាន់ៗដូចខាងក្រោម៖

១-សម្តេចក្រឡាហោម ស ខេង ដែលបានឆ្លងកាត់អាជីពជាអ្នកនយោបាយអស់រយៈពេលជាង ៥០ឆ្នាំក្នុងការចូលរួមកិច្ចការបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ហើយនៅពេលនេះ សម្តេច មានជន្មាយុ ច្រើនណាស់ទៅហើយ និងចង់ទុកពេលវេលាសម្រាក ដោយគ្មានមហិច្ឆតាណាបន្តិចចន្តួចសោះក្លាយជា នាយករដ្ឋមន្ត្រីនាពេលខាងមុខ។

២-នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃ១៧ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់រួចមកហើយថា៖ សម្តេច នៅតែបន្តចូលរួម និងគាំទ្រឥតងាករេចំពោះការសម្រេចចិត្ត របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងបន្តជួយគាំទ្ររាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ប្រកបដោយថាមពល ដើម្បីសម្រេចនូវរបៀបវារៈនយោបាយដែលបានដាក់ចេញ ក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ហើយនិងគាំទ្រសម្រាប់អាណត្តិខាងមុខៗបន្តទៀត៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

ប្រធានាធិបតីអាមេរិក លោក ...

ពិភពលោក

មកដល់ថ្ងៃចន្ទ ទី១៨ ខែឧសភ...