Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋមន្រ្តីការបរទេស​កម្ពុជា ដឹកនាំគណៈមន្រ្តីការទូត ទៅពិនិត្យការអនុវត្តបទឈប់បាញ់នៅព្រំដែនកម្ពុជា-ថៃ

ការពិនិត្យនេះផ្តោតលើតំបន់ឃុំគោកមន ស្រុកបន្ទាយអំពិល ដែលធ្លាប់កើតមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាកាលពីមុន។ លោក ប្រាក់ សុខុន បានពន្យល់ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយដោះស្រាយវិវាទដោយសន្តិវិធី និងការពារអធិបតេយ្យភាពតាមច្បាប់អន្តរជាតិ

ឧត្តរមានជ័យ — នៅថ្ងៃទី១ ខែសីហា ២០២៥ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស លោក ប្រាក់ សុខុន បានដឹកនាំឯកអគ្គរដ្ឋទូត ២២ប្រទេស និងតំណាងអង្គការអន្តរជាតិ ៤រូប ចុះពិនិត្យការអនុវត្តបទឈប់បាញ់នៅតាមបណ្តាព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ។

កន្លែងដែលបានចុះត្រួតពិនិត្យគឺស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល ជាតំបន់ដែលធ្លាប់មានការប្រយុទ្ធ ៥ថ្ងៃ នៅជិតប្រាសាទតាមាន់ ប្រាសាទតាក្របី និងថ្មដូនជាដើម។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់នូវបទឈប់បាញ់ ការដោះស្រាយវិវាទដោយសន្តិវិធី និងការការពារអធិបតេយ្យជាតិតាមច្បាប់អន្តរជាតិ។

គណៈប្រតិភូបានទៅពិនិត្យកន្លែងដែលយន្តហោះ F-16 របស់ថៃ បានទម្លាក់គ្រាប់បែក MK-84 ដែលមិនទាន់ផ្ទុះ និងបានដឹកនាំគណប្រតិភូទៅពិនិត្យវត្តតាមាន់សែនជ័យ ជាកន្លែងកងទ័ពថៃបានទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 ដែលបណ្តាលឱ្យតាអាចារ្យម្នាក់ស្លាប់ និងរបួសជនស៊ីវិលជាច្រើន បន្ថែមពីនេះគណប្រតិភូក៏បានចុះពិនិត្យសាលារៀនមួយ ដែលរងការវាយប្រហារដោយកងទ័ពថៃផងដែរ។

សូមជំរាបជូនថា នេះជាលើកទី២ ហើយដែលរដ្ឋាភិបាលកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចរបស់អ្នកការទូតទៅកាន់អតីតតំបន់ជម្លោះ បន្ទាប់ពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមានបាន៤ថ្ងៃ៕

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

កូរ៉េខាងជើង បានបាញ់សាកល្...