Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ខេត្តចំនួន៦ មានឱកាសការងារ ២២ ៩៤៥កន្លែង

ដើម្បីជួយបងប្អូនប្រជាពលករ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានចេញផ្សព្វផ្សាយពីឱកាសការងារនៅ តាមរាជធានីខេត្តទូទាំងប្រទេសក្នុងនោះ ខេត្តស្ទឹងត្រែង សៀមរាប ឧត្តរមានជ័យ និងរតនគីរី មានក្រុមហ៊ុន រោងចក្រ សហគ្រាសចំនួន១១៤ បានផ្តល់ឱកាសការងារ ២២ ៩៤៥កន្លែងដែលភាគច្រើនគឺជាវិស័យឧស្សាហកម្ម និងសេវាកម្ម។

ក្នុងការផ្សព្វផ្សាយក្រសួង ក៏បានលម្អិតប្រភេទឱកាសការងារ ទីតាំងរោងចក្រសហគ្រាស និងលេខទំនាក់ទំនង ដើម្បីឱ្យប្រជាពលរដ្ឋមានភាពងាយស្រួល ក្នុងការទាក់ទងដើម្បីបានឱកាសការងារភ្លាមៗ។

ជាមួយគ្នានេះ ក្រសួងក៏សូមអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋនិងពលករ ដែលមានបំណងស្វែងរកការងារ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារភ្លាមៗ៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

បច្ចេកវិទ្យា

ក្រុមហ៊ុន Apple ត្រូវបាន...