ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានបើកកម្មវិធី «វេទិកាការងារ» នៅឃុំព្រះស្តេច ឃុំបន្ទាយចក្រី ឃុំក្រាំងស្វាយ និងឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដើម្បីនាំយកឱកាសការងារ ៣ពាន់កន្លែងជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។
ក្នុងឱកាសនោះ ក្រុមការងាររបស់ក្រសួងបានផ្សព្វផ្សាយអំពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ដល់អ្នកចូលរួមចំនួន ១ ២១២នាក់ និងមានបងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរចំនួន ៣៣៧នាក់ ទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗ ដែលមានតម្រូវការកម្លាំងពលកម្ម ៣ពាន់កន្លែង៕



























