ភ្នំពេញ – សកម្មភាពជម្លោះរបស់ថៃបានពង្រីកជម្លោះចូលទៅក្នុងតំបន់របស់ប្រជាពលរដ្ឋស៊ីវិល។ ក្នុងនោះមានទាំងភូមិជោគជ័យ និងភូមិព្រៃចាន់។សកម្មភាពទាំងនេះបានបង្ខំឱ្យប្រជាពលរដ្ឋកម្ពុជា ផ្លាស់ប្តូរទីលំនៅ ធ្វើឱ្យពួកគាត់បាត់បង់លំនៅដ្ឋាន និងហើយជីវភាពរស់នៅ។ នេះជាការរំលោភបំពានសិទ្ធជាមូលដ្ឋាន របស់គេយ៉ាងធ្ងន់ធ្ងរបំផុត។នេះបើតាមការបញ្ជាក់ពីសំណាក់។ នេះបើតាមការលើកឡើងពីសំណាក់ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេស
ថ្លែងនៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៥នេះ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យដឹងថា ចាប់ពីថ្ងៃទី ១២ដល់ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៥ កងទ័ពថៃប្រកបដោយប្រដាប់អាវុធ បានផ្លាស់ប្តូរ រនាំងបិទ របស់ខ្លួន ហើយបានរាយលួសបន្លា ហួសពីទីតាំងកាលពីមុនរបស់ខ្លួន ចូលមកក្នុងទឹកដីរបស់កម្ពុជា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ។នៅថ្ងៃទី១៣ ខែ សីហា ឆ្នាំ ២០២៥កងទ័ពថៃបានរុលចូលក្នុងទឹកដីរបស់កម្ពុជា នៅក្នុងភូមិ ព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ ហើយបានដាក់រាយលួសបន្លា និងកង់យានយន្ត។ក្នុងថ្ងៃដដែលនេះកងទ័ពថៃបានសាងសង់ ស្នាក់ការពីឈើរបស់ខ្លួននៅក្នុងភូមិ ឯកភាព ស្រុកវាលវែង ខេត្តពោធិ៍សាត់។ជីកលេណណ្ឋាន នៅខាងលិច និងខាងកើតប្រាសាទតាមាន់ធំ និងក្រៅពីនេះបានរំលោភបំពាន ដំបន់ប្រាសាទតាក្របីដោយបំពាក់ដោយប្រព័ន្ធកំណត់ទីតាំងតាមផ្កាយរណប GPS និងកាមេរ៉ានៅប្រាសាទតាក្របី។
ឯកឧត្តបានថ្លែងដោយបញ្ជាក់ថា ថៃបានរំលោភទៅលើកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ។សកម្មភាពទាំងនេះបានបំពានទៅលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥នៅប្រទេស ម៉ាឡេស៊ី កន្លងមក៕


























