កាលពីថ្មីៗនេះ គម្រោងការប្រើប្រាស់ និងផលិតកម្មប្រកបដោយនិរន្តរភាព របស់អង្គការ WWF-កម្ពុជា បានសហការជាមួយក្រុមហ៊ុន KOFI និងនាយកដ្ឋានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំការបណ្ដុះបណ្ដាលអំពីការប្រមូលផលកាហ្វេនៅឃុំដាក់ដាំ។
គោលបំណងនៃការបណ្ដុះបណ្ដាលនេះ គឺដើម្បីបង្កើនការយល់ដឹងរបស់កសិករអំពីបច្ចេកទេសប្រមូលផលត្រឹមត្រូវក្នុងការកំណត់គុណភាព និងទិន្នផលនៃការផលិតកាហ្វេ។ តាមរយៈការបណ្ដុះបណ្ដាលនេះ កសិករបានរៀនអំពីវិធីសាស្ត្រប្រមូលផលដែលអាចជួយកាត់បន្ថយការបាត់បង់ទិន្នផលពីការប្រមូលផល និងបង្កើនប្រាក់ចំណេញ។
ជាលទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឱ្យកសិករមានមូលដ្ឋានច្បាស់លាស់ និងមិនត្រឹមតែជួយបង្កើនជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រការអភិវឌ្ឍន៍ផលិតកម្មកាហ្វេប្រកបដោយចីរភាពនៅតំបន់នោះផងដែរ៕


























