Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ជនភៀសសឹក​ដោយ​ការឈ្លានពានរបស់យោធាថៃ កើន​ដល់​កន្លះលាននាក់ គិតត្រឹមល្ងាចថ្ងៃទី១៩ ខែធ្នូ

On Wednesday, December 10, 2025, UNICEF is on the ground in Preah Vihear province, assessing urgent needs at a displacement site where children and families are sheltering after fleeing the escalating conflict along the border. Essential supplies are being prepared for immediate distribution to those who need them most. In times of crisis, children are the most vulnerable. They need safe shelter, clean water, nutritious food, and mental health support. Every child deserves care and protection, under all c

ភ្នំពេញ – តាមរបាយការណ៍បូកសរុបស្ថានការណ៍ ចាប់តាំងពីថ្ងៃទី០៧ រហូតដល់ម៉ោង ៦:០០ ល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ការវាយប្រហារមិនរើសមុខពីសំណាក់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជាបានបណ្តាល​ឱ្យ​ពលរដ្ឋ​កម្ពុជាស្លាប់ចំនួន ១៨ នាក់ និង​របួស ៧៩ នាក់ ខណៈជនភៀសសឹកបានកើនឡើងដល់ ៥១០,៩០១ នាក់ ក្នុងនោះមានស្ត្រី ២៦៦,៤៧២ នាក់ និងកុមារ ១៦២,២៥៦ នាក់។

ដោយឡែក​ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលរងការខូចខាត រួមមាន៖
– លំនៅដ្ឋាន៖ ខូចខាតសរុប ៧៦ ខ្នង (ក្នុងនោះ ៣ ខ្នងបន្ថែមនៅខេត្តព្រះវិហារ)។
– សំណង់សាធារណៈ៖ សាលារៀន ១, មណ្ឌលសុខភាព ១, អគារគយ ១, និងមណ្ឌលកសិកម្ម ១។
– វិស័យសាសនា និងបេតិកភណ្ឌ៖ ប្រាសាទបុរាណ ១, វត្តអារាម ៤, សាលាឆទាន ១ និងកុដិព្រះសង្ឃ ១។
– សេវាកម្ម និងឯកជន៖ សណ្ឋាគារ ៣, អគារឯកជន ៨, ស្ថានីយប្រេង ១, ឃ្លាំងរថយន្ត និងឃ្លាំងកសិផល។
– មធ្យោបាយធ្វើដំណើរ៖ ស្ពាន ៤ កន្លែង (រួមទាំងស្ពានបុរាណ) និងយានយន្ត ២៥ គ្រឿង។

រាជរដ្ឋាភិបាលកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ “អំពើឈ្លានពានដ៏ឆ្កួតលីលា និងស្មោកគ្រោក” នេះ ដែលជាឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់។ កម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាមដ៏ជូរចត់ មិនអាចទទួលយកបានឡើយនូវការរំលោភបំពាននេះ។

ទន្ទឹមនឹងការប្តេជ្ញាការពារបូរណភាពទឹកដី កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ និងមជ្ឈដ្ឋានថៃដែលមានមនសិការស៊ីវិល័យ មេត្តារួមគ្នាទប់ស្កាត់អំពើយង់ឃ្នងនេះ ដើម្បីសន្តិភាព និងយុត្តិធម៌ក្នុងតំបន់៕

អត្ថបទចាប់អារម្មណ៍ច្រើន