Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា សម្រេចដកខ្លួនចេញពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នៅប្រទេសថៃ

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានផ្ញើលិខិតទៅសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ស្តីពីការដកខ្លួនពីការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍ ឬកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ទីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ខាងមុខ នៅប្រទេសថៃ។

យោងតាមលិខិតចុះហត្ថលេខាដោយឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា កាលពីថ្ងៃទី៨ ខែមករាកន្លងទៅ បានរំលេចថា ដោយសារស្ថិតក្នុងកាលៈទេសៈមិនអាចមើលឃើញទុកជាមុន អត្តពលិក និងក្រុមគ្រួសាររបស់ពួកគេ នឹងមិនអាចចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នេះបានទេ។

យ៉ាងណាមិញ ក្នុងនាមប្រទេសសមាជិក គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅតែកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ និងគ្រប់ភាគីពាក់ព័ន្ធ សម្រាប់ការខិតខំប្រឹងប្រែងរៀបចំ រួមទាំងបណ្ដាប្រទេសទាំងអស់ ដែលតែងគាំទ្រដល់កម្ពុជា ហើយសង្ឃឹមថា ការប្រកួតចំពោះមុខនឹងប្រព្រឹត្តទៅដោយរលូន។

សូមរំឮកថា កាលពីខែធ្នូកន្លងទៅ កម្ពុជាក៏បានសម្រេចដកខ្លួនភ្លាមៗ ពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក្រោយមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ប្រតិភូ និងអត្តពលិកទាំងអស់។ យ៉ាងណាមិញ មុនឈានដល់ការសម្រេចចិត្តដកខ្លួន និងត្រឡប់មកមាតុភូមិវិញ ប្រតិភូកីឡាកម្ពុជា ក៏បានចូលរួមពិធីបង្ហូតទង់ជាតិ និងពិធីបើកការប្រកួតផ្លូវការផងដែរ ខណៈបណ្ដាប្រទេសសមាជិកអាស៊ាន សុទ្ធតែគាំទ្រការសម្រេចចិត្តរបស់កម្ពុជា ក្នុងគ្រាដែលមានសង្គ្រាមឈ្លានពានពីយោធាថៃ មកលើអធិបតេយ្យភាពកម្ពុជា៕

ព្រភព៖ Fresh News

 

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

តម្លៃប្រេងបានកើនឡើងជាង ២...