Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ជប៉ុន ផ្តល់ជំនួយឥតសំណងជាង ១៨លានដុល្លារ លើគម្រោងចំនួន២ ដល់កម្ពុជា

កម្ពុជា និងជប៉ុន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើលិខិតប្តូរឯកសារសម្រាប់ជំនួយឥតសំណង លើគម្រោងចំនួន២របស់កម្ពុជា ក្នុងនោះមានការងារបោសម្អាតមីន និងការផ្តល់ម៉ាស៊ីនស្កែនកុងតឺន័រនៅកំពង់ផែព្រះសីហនុ ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរឯកសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន ២ ដូចខាងក្រោម៖

១. ទឹកប្រាក់ចំនួន ១,៧០០,០០០,០០០ យ៉េន (ប្រមាណ ១១.៣ លានដុល្លារអាមេរិក) សម្រាប់អនុវត្ត គម្រោងសមាហរណកម្មការបោសម្អាតគ្រាប់មីន និងសង្គ្រោះជនពិការ ដោយសារគ្រាប់មីន (ដំណាក់កាលទី៣) និង

២. ទឹកប្រាក់ចំនួន ១,១៤២,០០០,០០០ យ៉េន (ប្រមាណ ៧.៦ លានដុល្លារអាមេរិក) សម្រាប់អនុវត្ត គម្រោងជំនួយម៉ាស៊ីនស្កែនកុងតឺន័រ នៅចំណតកុងតឺន័រថ្មី នៃកំពង់ផែក្រុងព្រះសីហនុ។

ហិរញ្ញប្បទានឥតសំណងនេះ បង្ហាញពីការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់ប្រទេសជប៉ុន ចំពោះការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ដោយជំរុញកំណើនប្រកបដោយចីរភាព។ ជាមួយគ្នានេះផងដែរ ហិរញ្ញប្បទាននេះ ក៏ជាសក្ខីភាពនៃការធ្វើឲ្យកាន់តែស៊ីជម្រៅ នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

តម្លៃប្រេងបានកើនឡើងជាង ២...