ទស្សនៈ
តើហេតុអ្វីបានជាពិបាកសម្រាប់ប្រទេសថៃដោយគ្រាន់តែនិយាយពាក្យថា សន្តិភាព និងឈប់បាញ់
«ប្រជាជនកម្ពុជានិងប្រជាជនថៃមានទស្សនៈរួមមួយគឺចង់ដោះស្រាយជម្លោះព្រំដែននេះឲ្យចប់ត្រឹមជំនាន់នេះ។ ប៉ុន្តែបែរជាខុសគ្នាស្រឡះចំពោះវិធីសាស្រ្តដោះស្រាយ។ ការប្រើកម្លាំងយោធាមិនមែនជាដំណោះស្រាយ។ វានឹងអូសបន្លាយគ្រប់ជំនាន់។ ការបន្តប្រើកម្លាំងយោធាដើម្បីដោះស្រាយគឺប្រៀបដូចជា «ទឹកក្តៅកំពុងតែពុះ»។ នៅពេលអ្នកប្រឹងបិទគម្របកម្សៀវហើយថែមភ្លើង នោះនឹងធ្វើឲ្យទឹកកាន់តែពុះខ្លាំង ហៀរចេញមកក្រៅ រហូតដល់រីង។ ទីបំផុតអ្នកនឹងមិនទទួលបានអ្វីទាំងអស់។ ប៉ុន្តែប្រសិនបើយើងបើកគម្របកម្សៀវ ពន្លត់ភ្លើង ហើយទុកឲ្យទឹកត្រជាក់ នោះយើងនឹងទទួលបានទឹកឆ្អិនពិសារទាំងអស់គ្នា»។
ដោយ សូ ហ្វារីណា
បើទោះបីជាមានសង្រ្គាមពាក្យសម្តីយ៉ាងខ្លាំងក្លារវាងប្រជាជនថៃនិងប្រជាជនកម្ពុជាចាប់តាំងពីមានជម្លោះព្រំដែន និងការឈ្លានពានរបស់ទាហានថៃមកលើប្រទេសកម្ពុជា ប្រជាជនកម្ពុជានិងប្រជាជនថៃមានទស្សនៈរួមមួយគឺចង់ដោះស្រាយជម្លោះនេះឲ្យចប់ត្រឹមជំនាន់នេះ។ ប៉ុន្តែបែរជាខុសគ្នាស្រឡះក្នុងការដោះស្រាយ។
ប្រទេសថៃព្យាយាមប្រើកម្លាំងយោធាដើម្បីឈ្លានពានប្រទេសកម្ពុជា និងបំផុសចលនាប្រជាជនថៃឲ្យគាំទ្រយុទ្ធនាការរបស់ខ្លួន ដោយយកហេតុផលមិនត្រឹមត្រូវថា នេះធ្លាប់ជាទឹកដីរបស់ថៃនិងសន្យាទាមទារយកមកវិញ។
ចំណែកប្រទេសកម្ពុជាព្យាយាមអត់ធ្មត់និងដោះស្រាយជម្លោះដោយសន្តិវិធី ហើយប្រកាន់គោលការណ៍ការពារខ្លួននិងទឹកដីគឺ៖ «បើទាហានថៃមិនបាញ់វីរកងទ័ពកម្ពុជាមុនទេ វីរកងទ័ពកម្ពុជាមិនតបតទៅវិញទេ»។
ហេតុអ្វីបានជាពាក្យថាសន្តិភាពនិងបទឈប់បាញ់ពិបាកសម្រាប់ប្រជាជនថៃនិយាយចេញមក បើទោះបីខ្លួនបានទទួលស្គាល់ថា ទាហានថៃបានឈ្លានពានប្រទេសកម្ពុជាពិតមែន?
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ Miss World 2025 Opal Suchata បានជំរុញឲ្យយុវជនថៃស្វែងរកនិងគាំទ្រសន្តិភាព នៅក្នុងពិធីទទួលពានរង្វាន់ Global Leadership Achievement Award នៅទីក្រុងបាងកក ប៉ុន្តែត្រូវបានប្រជាជនថៃរិះគន់យ៉ាងខ្លាំង។
កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ Pravit Rojanaphruk អ្នកកាសែតជើងចាស់របស់ Khaosod English បានផ្តួចផ្តើមឲ្យមានការដើរដើម្បីសន្តិភាពនៅវេលាម៉ោង៣ល្ងាច នៅទីក្រុងបាងកក។ គាត់បានសង្ឃឹមថា ប្រហែលមានមនុស្សច្រើននាក់ចូលរួម។ ប៉ុន្តែផ្ទុយស្រឡះ គឺមានតែប្រជាជនថៃ៦នាក់ប៉ុណ្ណោះ រួមទាំងគាត់បានបង្ហាញខ្លួននៅទីក្រុងបាងកក និង១០នាក់នៅខេត្តឈាងម៉ៃ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ត្រូវបានរិះគន់យ៉ាងចាស់ដៃពីប្រជាជនថៃមួយចំនួនធំ។
បណ្តាថ្នាក់ដឹកនាំក្នុងជួរកងទ័ពថៃ បានពាក្យពេជន៍និងសម្តែងអាកប្បកិរិយាធ្វើសង្រ្គាម ឈ្លានពាន បំបាក់ បំផ្លាញ និងទាមទារយកទីតាំងមួយចំនួនពីប្រទេសកម្ពុជា រហូតដល់ថ្នាក់ហ៊ានសម្លាប់ជនស៊ីវិលកម្ពុជា។
នៅក្នុងការបញ្ចេញមតិលើបណ្តាញសង្គម សារព័ត៌មាន យូធ្យូប របស់ថៃ ទាក់ទិននឹងជម្លោះព្រំដែនកម្ពុជា-ថៃ គឺភាគច្រើនជាទស្សនៈញុះញង់និងជំរុញឲ្យកងទ័ពថៃបន្តប្រតិបត្តិការយោធា។ អ្នកទាំងនោះមិនបានគិតឬគិតតិចតួចដល់ប្រជាជនភៀសសឹកថៃដែលជាអ្នករងគ្រោះពិតប្រាកដ។
ចំណែកប្រទេសកម្ពុជានិងប្រជាជនកម្ពុជាទូទាំងប្រទេស ទាំងក្មេងទាំងចាស់ ប្រុសស្រី គ្រប់សាសនា ស្រែកហៅរកសន្តិភាពនិងធ្វើសកម្មភាពដើម្បីសន្តិភាព។
ខ្ញុំសូមសួរទៅរដ្ឋាភិបាលថៃនិងកងទ័ពថៃថា «តើអ្នកនៅស្រមៃចង់បានទឹកដីកម្ពុជានិងរកលេសធ្វើសង្រ្គាមដល់ពេលណា? អ្នកតែងតែយកវិធីដោះស្រាយចាស់ដែលដូនតាអ្នកបានធ្វើមកលើប្រទេសកម្ពុជាចាប់តាំងពីសតវត្សរ៍ទី១៨ មកអនុវត្តលើប្រទេសកម្ពុជានៅសតវត្សរ៍ទី២១នេះទៀត? តើអ្នកគិតថា ប្រទេសកម្ពុជានៅតែបណ្តោឲ្យអ្នកធ្វើបែបនេះទៀតឬយ៉ាងណា?
ខ្ញុំសូមសួរទៅប្រជាជនថៃថា «តើអ្នកឆ្ងល់ទេថា ប្រសិនបើទឹកដីនេះធ្លាប់ជាទឹកដីរបស់អ្នក ហេតុអ្វីបានជាប្រជាជនកម្ពុជាហៅអ្នកថាជាចោរតជំនាន់រហូតមកដល់សព្វថៃ្ងនេះ? អ្នកឮឬធ្វើមិនឮ? តើអ្នកដឹងឬធ្វើមិនដឹង?
ខ្ញុំយល់ថា ប្រសិនបើប្រទេសថៃពិតជាចង់ដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសកម្ពុជាត្រឹមជំនាន់នេះមែន ហើយបញ្ចប់ឲ្យបានឆាប់ នោះដំណោះស្រាយល្អសម្រាប់ប្រទេសយើងទាំងពីរគឺ៖
• កងទ័ពថៃ ឈប់បាញ់
• ដោះស្រាយជម្លោះដោយសន្តិវិធីនិងមានភាគីទី៣ចូលរួម ព្រោះការដោះស្រាយតែរវាងប្រទេសកម្ពុជានិងប្រទេសថៃគឺលែងមានប្រសិទ្ធិភាពហើយ។
• វិលទៅរកការអនុវត្តសេចក្តីប្រកាសរួមដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡុំពួរកាលពីខែតុលា ឆ្នាំ២០២៥។
• ឈប់ព្យាយាមរកលេសសង្រ្គាមទៀត
ដូច្នេះការប្រើកម្លាំងយោធាដើម្បីដោះស្រាយជម្លោះព្រំដែនមិនងាយចប់ហើយនឹងអូសបន្លាយគ្រប់ជំនាន់។ ការបន្តប្រើកម្លាំងយោធាដើម្បីដោះស្រាយជម្លោះគឺប្រៀបដូចជា «ទឹកក្តៅកំពុងតែពុះ»។ នៅពេលអ្នកប្រឹងបិទគម្របហើយថែមភ្លើង នោះនឹងធ្វើឲ្យទឹកកាន់តែពុះខ្លាំង ហៀរចេញមកក្រៅ រហូតដល់រីង។ ទីបំផុតអ្នកនឹងមិនទទួលបានអ្វីទាំងអស់។ ប៉ុន្តែប្រសិនបើយើងបើកគម្របកម្សៀវ ពន្លត់ភ្លើង ហើយទុកឲ្យទឹកត្រជាក់ នោះយើងនឹងទទួលបានទឹកឆ្អិនពិសារទាំងអស់គ្នា៕
Why is it so hard for Thailand to just talk peace and ceasefire?
By So Farina
“It is obvious that the use of military force is not a solution to the conflict, which will drag on for generations. Using military force to resolve the conflict is like “boiling water.” When you forcefully close the lid of the kettle and turn on the heat, the water will boil even more, spilling out until it dries. In the end, you will get nothing. But if we open the lid, turn off the heat, and cool it down, we all will get warm water to enjoy.”
Despite the fierce war of words between the Thai and Cambodian people since the border dispute and the Thai military invasion of Cambodia, the Cambodian and Thai people share a common vision of ending the border dispute for this generation. But they take a very different strategy in how they resolve it.
The Thai government and military have tried to use military forces to invade Cambodia and mobilized the Thai people to support its campaign, falsely justifying that this was once Thai territory and vowing to reclaim it.
Cambodia, on the other hand, has tried to be patient and resolve the conflict peacefully, adhering to the principle of defending itself and its territory: “if the Thai army does attack the Cambodian army first, then the Cambodian army will retaliate.” But why is it so hard for the Thai people to talk peace and choose ceasefire, even though they have acknowledged that the Thai army has invaded Cambodia?
On December 12, 2025, Miss World 2025 Opal Suchata urged young people to seek peace and act peacefully at the Global Leadership Achievement Award ceremony, but she was heavily criticized by Thai people.
On December 13, 2025, Pravit Rojanaphruk, a veteran journalist for Khaosod English, initiated a peace walk at 3 p.m. in Bangkok. He hoped that many people would join him. But on the contrary, only 6 Thai people, including him, appeared at the venue and 10 people in Chiang Mai. Not only that, he was harshly criticized by a majority of Thai population.
The rank and file in the Thai military have been vocal and expressed warlike attitudes like invading, destroying, and claiming certain areas from Cambodia, to the point of daring to kill Cambodian civilians.
It is noted that countless comments on social media and Thai YouTube channels regarding the Cambodian-Thai border conflict, most of them are inciting and urging the Thai army to continue military operations against Cambodia. They have little or no thought for the Thai displaced people who are the real victims.
As for Cambodia and the Cambodian people from all backgrounds and walks of life, they are calling for peace and building peace. They want to see Thai military cease all hostilities.
My question to the Thai government and the Thai military, “How long will you continue to dream of Cambodian territory. When will you stop finding excuses for war? Why you keep using the old tactics that your ancestors used to apply to Cambodia in the 18th century to the 21st century? Do you think Cambodia will still allow you to do this?
My question to the Thai people, “Do you believe if this territory was once yours, why do Cambodians call you a thief country for generation and till this day? Do you hear or not? Do you know or do not know?
I understand that if Thailand really wants to resolve the border dispute within this generation and end it immediately, the best solution for both of our countries is:
• Thai troops cease fire.
• Resolve the dispute peacefully and with the participation of a third party, because resolving it only between Cambodia and Thailand is no longer effective.
• Return to implementing the joint declaration signed in Kuala Lumpur in October 2025.
• Stop trying to find excuses for war and spread false narrative.
It is obvious that the use of military force is not a solution, which will drag on for generations. Using military force to resolve this conflict is like “boiling water.” When you forcefully close the lid of the kettle and turn on the heat, the water will boil even more, spilling out until it dries. In the end, you will get nothing.
But if we open the lid, turn off the heat, and cool it down, we all will get warm water to enjoy.
