សង្គម
ក្រុមគ្រួសារកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ ស.ស.យ.ក រាជធានីភ្នំពេញ ចូលរួមរំលែកមរណទុក្ខក្រុមគ្រួសារ សពលោក បុិច វ៉ាន់នី អនុប្រធានក្រុមវិស័យដឹងជញ្ជូនទី៧
នាថ្ងៃទី១១ ខែ មករាឆ្នាំ២០២៦ ក្រុមការងារកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់ចុះសួរ សុខទុក្ខ ដល់ក្រុមគ្រួសារ សពលោក បុិច វ៉ាន់នីអនុប្រធានក្រុមវិស័យដឹងជញ្ជូនទី៧ ផ្នែកអាជីវកម្មចល័ត នៃកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃស.ស.យ.ករាជធានីភ្នំពេញ ដែលលោកបានទទួលមរណៈភាព កាលពីយប់ ថ្ងៃទី១០ខែមករា ឆ្នាំ២០២៦។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ ក្រុមការងារកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ ក៏បាននាំយកលិខិតរំលែកទុក្ខ បច្ច័យ និងទ័យទាន ដេីម្បីចូលរួមរំលែកទុក្ខជមួយក្រុមគ្រួសារនៃសពផងដែរ។

