Connect with us

បច្ចេកវិទ្យា

iPhone17 ProMax មានសមត្ថភាព Zoom កាមេរ៉ាខ្លាំង

Published

on

នៅសល់តែជាងមួយខែទៀតប៉ុណ្ណោះ ត្រកូល iPhone ជំនាន់ថ្មីនឹងត្រូវបានដាក់បង្ហាញជាផ្លូវការ។ ទន្ទឹមនឹងនេះ ព័ត៌មានចចាមអារ៉ាមក៏ចាប់ផ្ដើមលេចឡើងជាហូរហែរ ជាពិសេសព័ត៌មានទាក់ទងនឹងសមត្ថភាពកាមេរ៉ា។ នេះបើតាមការចេញផ្សាយដោយ Apple Insider។

ថ្មីៗនេះ ប្រភពពីអ្នកចែកចាយព័ត៌មានល្បីឈ្មោះម្នាក់ឈ្មោះ Instant Digital បានបង្ហោះនៅលើបណ្ដាញសង្គម Weibo ថា iPhone 17 Pro Max អាចនឹងបំពាក់ដោយកាមេរ៉ា Telephoto ដែលមានលក្ខណៈពិសេសជាងមុន។ បើតាមការអះអាងរបស់អ្នកចែកចាយព័ត៌មានរូបនេះ iPhone 17 Pro Max នឹងក្លាយជាទូរស័ព្ទដែលមានកាមេរ៉ា Telephoto ខ្លាំងបំផុតនៅពេលដែលវាត្រូវបានប្រកាសជាផ្លូវការនៅអំឡុងខែកញ្ញា ឆ្នាំ ២០២៥។ ពាក្យចចាមអារ៉ាមផ្សេងទៀតបានបន្ថែមថា កាមេរ៉ា Telephoto នោះអាចនឹងមានទំហំរហូតដល់ 48-megapixel (មេហ្គាភិចស៊ែ) ជាមួយនឹងសមត្ថភាពពង្រីកបែប Optical Zoom ដល់ទៅ 8x។

ដោយឡែកចំពោះសមត្ថភាពបច្ចុប្បន្ននេះ iPhone 16 Pro មានកាមេរ៉ា Telephoto ដែលអាចពង្រីកបាន 3x ចំណែកឯ iPhone 16 Pro Max បំពាក់កាមេរ៉ា Telephoto ពិសេសមួយដែលអាចពង្រីកបានដល់ 5x។ យ៉ាងណា ការប្រើប្រាស់ Optical Zoom នេះជួយរក្សាគុណភាពរូបភាពឲ្យនៅច្បាស់ល្អ ទោះបីជាពេលពង្រីកក៏ដោយ។ ក្រៅពីនេះ iPhone ក៏មានមុខងារពង្រីកដោយប្រើកម្មវិធី (Digital Zoom) ដែលអាចពង្រីកបានដល់ 25x ផងដែរ។

គួរជម្រាបថា Apple ត្រូវបានគេរំពឹងថានឹងបំពាក់បច្ចេកវិទ្យាកាមេរ៉ាដ៏ទំនើបនេះ សម្រាប់តែម៉ូដែល iPhone 17 Pro Max តែមួយប៉ុណ្ណោះ។ នេះក៏ដោយសារតែទំហំធំរបស់ម៉ូដែល Pro Max ផ្តល់លទ្ធភាពក្នុងការដាក់សមាសធាតុធំៗបានងាយស្រួលជាង៕

ប្រភព៖ Fresh News

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ