Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

iPhone 16 មានអេក្រង់រឹងជាងម៉ូដែលមុន រហូតដល់៥០%

ត្រកូល iPhone 16, iPhone 16 Plus, iPhone 16 Pro, និង iPhone 16 Pro Max ដែលទើបតែប្រកាសបង្ហាញថ្មីៗនេះ ត្រូវបានរាយការណ៍មកថា មានអេក្រង់បំពាក់ដោយស្រទាប់សេរ៉ាមិកជំនាន់ថ្មី ដែលជាកញ្ចក់និងសេរ៉ាមិកប្រភេទ Hybrid ជួយការពារអេក្រង់របស់ iPhone រហូតដល់ ៥០% ដោយសារភាពរឹងរបស់វា។

ក្រុមហ៊ុន Apple ក៏បានឲ្យដឹងដែរថា ស្រទាប់សេរ៉ាមិកជំនាន់ថ្មីរបស់ខ្លួនមានលក្ខណៈពិសេសបំផុត ព្រោះវាមានភាពរឹងជាងម៉ូដែលមុនៗរហូតដល់ ៥០ភាគរយ ។ ត្បិតថា Apple នៅមិនទាន់ចេញមកបញ្ជាក់ច្បាស់ពីរឿងនេះក៏ដោយ ស្មាតហ្វូនជំនាន់ថ្មីត្រកូល iPhone 16 នេះ ត្រូវបានគេជឿជាក់ថា នឹងមានភាពរឹងមាំខ្លាំងជាងមុន ដោយសារតែនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មវីដេអូកន្លងមក មានការបញ្ជាក់ច្បាស់ថា ក្រុមហ៊ុននេះ បានធ្វើការយកចិត្តទុកដាក់ខ្លាំងមែនទែនទៅលើការធ្វើតេស្តភាពធន់។

គួរជម្រាបថា Apple បានចាប់ផ្តើមប្រើប្រាស់សម្ភារៈស្រទាប់សេរ៉ាមិកលើអេក្រង់ជាលើកដំបូងក្នុងឆ្នាំ២០២០ លើម៉ូដែល iPhone 12 ហើយនៅពេលនោះ Apple បាននិយាយថា វាត្រូវបានបង្កើតឡើងដោយភាពជាដៃគូជាមួយ Corning ។ Corning ផលិតកញ្ចក់ Gorilla Glass ដែលគូប្រជែង Apple ដូចជា Samsung ប្រើ រួមទាំង «Gorilla Armor» ថ្មីដែល Samsung បញ្ចូលសម្រាប់ Galaxy S24 Ultra ប៉ុន្តែកញ្ចក់សេរ៉ាមិច ហាក់ដូចជា Apple ផ្តាច់មុខទៅហើយ៕

ប្រភព៖ Fresh News

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

ប្រធានាធិបតីអាមេរិក លោក ...

ពិភពលោក

មកដល់ថ្ងៃចន្ទ ទី១៨ ខែឧសភ...