តូក្យូ — គេហទំព័ររដ្ឋាភិបាលជាច្រើនទូទាំងពិភពលោកត្រូវបិទជាបណ្ដោះអាសន្នកាលពីថ្ងៃព្រហស្បតិ៍ (២២ តុលា) ក្រោយពីគេបានរកឃើញចន្លោះប្រហោងសុវត្ថិភាពដ៏ធ្ងន់ធ្ងរក្នុងភាសាកូដ PHP ដែលអាចអាចធ្វើមានការវាយប្រហារពីក្រុមហេគឃ័រ។
PHP ជាភាសាកូដដែលទ្រទ្រង់គេហទំព័រប្រមាណ ៧០% លើពិភពលោក។
ក្រុមហ៊ុនសន្តិសុខ Wiz Research ឱ្យដឹងថា ខ្លួនបានប្រើ AI ស្វែងរកចន្លោះប្រហោងដែលបង្កប់ក្នុង PHP អស់ជាងមួយទសវត្សរ៍មកហើយ ខណៈ OpenAI ចាត់ទុកវាជាភាពងាយរងគ្រោះដ៏មានឥទ្ធិពលបំផុតមួយក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។
មូលនិធិ PHP បានចេញបំណះសុវត្ថិភាពកាលពីថ្ងៃពុធ ហើយជំរុញឱ្យគ្រប់ស្ថាប័នធ្វើបច្ចុប្បន្នភាពជាបន្ទាន់ ដោយសារគេហទំព័ររបស់ស្នងការដ្ឋាននគរបាលប៉ារីស រហូតដល់កម្មវិធីតាមដានដំណេក Pokemon ត្រូវបិទជាបណ្ដោះអាសន្ន។
យ៉ាងណាមិញ អ្នកជំនាញបញ្ជាក់ថា ការបិទនេះមិនមានន័យថា គេហទំព័រត្រូវបានលួចចូលនោះទេ ហើយមិនទាន់មានភស្តុតាងនៃការវាយប្រហារជាក់ស្ដែងនៅឡើយ។ ប៉ុន្តែលោក Steve Kerrison សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ James Cook សិង្ហបុរី ព្រមានថា នៅមានគេហទំព័រ និងប្លុកផ្ទាល់ខ្លួនជាច្រើនមិនទាន់ដឹងពីបញ្ហានេះ ហើយអាចប្រឈមហានិភ័យ៕
ប្រភព៖ AFP
