Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានការបញ្ជាឲ្យកងទ័ពដកថយទេ ក្រោយការចរចាបទឈប់បាញ់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងខ្លីថា គ្មានការបញ្ជាឲ្យកងទ័ពជួរមុខដកថយនោះទេ ក្រោយពីការចរចាបទឈប់បាញ់។ សម្តេចបានពន្យល់ថា ការលើកឡើងបែបនេះ គឺដើម្បីបកស្រាយចម្ងល់មួយចំនួន ដែលបានចោទសួរ និងបង្កើតជាភាពស្រពិចស្រពិលក្នុងបណ្ដាញសង្គម

ភ្នំពេញ – សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងខ្លីថា គ្មានការបញ្ជាឲ្យកងទ័ពជួរមុខនៅសមរភូមិដកថយនោះទេ ក្រោយពីការចរចាបទឈប់បាញ់ពាក់ព័ន្ធបញ្ហាព្រំដែន។

តាមរយៈបណ្ដាញសង្គមផ្ទាល់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីបានលើកឡើងពីចម្ងល់ចំនួន ៤ ចំណុច ដើម្បីបកស្រាយជូនសាធារណជន ដោយមើលឃើញថា មួយរយៈចុងក្រោយនេះ មានការជជែកគ្នាយ៉ាងច្រើនលើប្រធានបទមួយចំនួន ក្នុងនោះក៏មានការចោទសួរដែលបង្កឲ្យមានភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះយកទៅធ្វើអាជីវកម្មនយោបាយផងដែរ។

ក្នុងចំណោមចម្ងល់ទាំងនោះ សម្តេចធិបតីបានឆ្លើយតបទៅនឹងសំណួរដែលថា «តើរាជរដ្ឋាភិបាលបានបញ្ជាឲ្យកងទ័ពជួរមុខនៅសមរភូមិដកថយទេ ក្រោយពីចរចាបទឈប់បាញ់?» ដោយសម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា «ចម្លើយខ្លី គឺគ្មានទេ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមិនបានដាក់បទបញ្ជាឲ្យដកថយកម្លាំងក្រោយពីមានបទឈប់បាញ់ឡើយ ហើយនៅក្នុងកិច្ចចរចាបទឈប់បាញ់ ក៏គ្មានការដាក់លក្ខខណ្ឌឲ្យកងទ័ពភាគីណាមួយដកថយពីទីតាំងឈរជើងរបស់ពួកគេនោះដែរ៕

អត្ថបទចាប់អារម្មណ៍ច្រើន