Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្តីពី «កាតព្វកិច្ចយោធា» ដើម្បីពង្រឹងកម្លាំងការពារជាតិ

ភ្នំពេញ — កម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ថ្មី ដែលមាន ៨ ជំពូក និង ២០ មាត្រា ក្នុងគោលបំណងអនុវត្តតាមមាត្រា ៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលត្រូវបានចាត់ទុកជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

យោងតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បន្ថែមពីលើការការពារជាតិ ច្បាប់នេះក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ប្រភពកសាងកម្លាំង និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះបណ្តាលស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការចាំបាច់របស់ប្រទេសជាតិ។ ចំពោះវិសាលភាពនៃការអនុវត្ត សេចក្តីព្រាងច្បាប់នេះតម្រូវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធាទៅតាមការកំណត់។ ដោយឡែក សម្រាប់ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រីវិញ គឺត្រូវបានធ្វើឡើងដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្តតែប៉ុណ្ណោះ ហើយច្បាប់នេះក៏ត្រូវបានគ្រោងនឹងប្រកាសជាការប្រញាប់ផងដែរ។

គួររំលឹកផងដែរថា កន្លងមកកម្ពុជាធ្លាប់មានច្បាប់ស្តីពីកាតព្វកិច្ចយោធារួចមកហើយ ដែលត្រូវបានប្រកាសឱ្យប្រើកាលពីខែធ្នូ ឆ្នាំ ២០០៦ ប៉ុន្តែដោយសារច្បាប់ចាស់នោះពុំទាន់មានលក្ខណៈគ្របដណ្តប់គ្រប់ជ្រុងជ្រោយសម្រាប់ពេលបច្ចុប្បន្ន និងអនាគត ទើបរាជរដ្ឋាភិបាលសម្រេចរៀបចំច្បាប់ថ្មីនេះឡើងវិញ៕

ព័ត៌មានជាតិ

ប្រទេសជប៉ុន សម្រេចផ្ដល់ឥ...

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន