Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ ប្ដូរឈ្មោះមកជា អាកាសចរណ៍ជាតិកម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ែរ

ក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ ដែល​គេ​ដឹងថា ជាក្រុមហ៊ុនអាកាសចរណ៍​ជាតិ​ សហការ​ណ៍​ចូលហ៊ុន​ជាមួយ​ក្រុមហ៊ុនវៀតណាម​អ៊ែឡាញ នឹងប្ដូរឈ្មោះមកជា អាកាសចរណ៍ជាតិកម្ពុជាវិញ បន្ទាប់ពីមានការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញ​ព័ត៌មានក្នុងស្រុកថា ការផ្លាស់ប្ដូរឈ្មោះ ក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ ​មកជាអាកាសចរណ៍ជាតិកម្ពុជា ក៏ដោយសារតែក្រុមហ៊ុន មានទស្សនទាន និងយុទ្ធសាស្រ្តដើម្បីពង្រឹង និងពង្រីកនូវសេវារបស់ខ្លួនដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវអ្វីដែលមានស្រាប់ និងឆ្ពោះទៅបើកទីផ្សារថ្មីៗនៅក្នុងតំបន់។

តាមមន្រ្តីជាន់ខ្ពស់រូបនេះ អាកាសចរណ៍ជាតិកម្ពុជា មានទិសដៅទិញយន្តហោះ ប្រភេទ ATR ៧២-៦០០ ចំនួន៣គ្រឿងថែមទៀត។ យន្តហោះដែលគ្រោងធ្វើការបញ្ជាទិញនេះ ត្រូវបានរៀបចំឡើងដោយមានកន្លែងអង្គុយពីរចំណាត់ថ្នាក់ ដូចជា ចំណាត់ថ្នាក់ Business និងចំណាត់ថ្នាក់ Economics។

​បើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ​យន្តហោះ​ថ្មីដែលមានការបញ្ជាទិញទាំង៣គ្រឿង ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ដាក់ប្រើប្រាស់​​នាពេលឆាប់ៗខាងមុខ។ ការដាក់ឱ្យប្រើប្រាស់យន្តហោះថ្មី​នេះ គឺដើម្បីអនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា បម្រើឱ្យការហោះហើរក្នុងស្រុកប្រកបដោយវិជ្ជាជីវៈ បម្រើប្រជាជន​កម្ពុជា ឱ្យកាន់តែប្រសើរឡើង និងបង្កើនការហោះហើរក្នុងតំបន់បន្ថែមទៀត ដូចជាទៅកាន់ប្រទេសថៃ និង វៀតណាម ផងដែរ៕

អត្ថបទពាក់ព័ន្ធ