Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

មីយ៉ាន់ម៉ាធ្លាក់ចូលទុរ្ភិក្ស ខណៈរូបិយបណ្ណ​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត

ការធ្លាក់ថ្លៃយ៉ាងឆាប់រហ័សនៃរូបិយបណ្ណរបស់ប្រទេសមីយ៉ាន់ម៉ាកំពុងជំរុញឱ្យមានការកើនឡើងតម្លៃទំនិញសំខាន់ៗ រួមទាំងអាហារ ថ្នាំពេទ្យ និងធ្វើឱ្យក្រុមគ្រួសារធម្មតាជាច្រើននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងទទួលរងឥទ្ធិពលដោយសង្គ្រាមស៊ីវិល និងសេដ្ឋកិច្ចដ៏យ៉ាប់យ៉ឺន។

យោងតាមពាណិជ្ជករប្តូរប្រាក់បរទេសនិយាយថា ប្រាក់ក្យាតមីយ៉ាន់ម៉ាមានភាពប្រែប្រួលយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយកាលពីដើមខែធ្លាក់ចុះពី៥០០០ក្យាត ទៅ៧៥០០ក្យាតក្នុងមួយដុល្លារ នៅក្នុងទីផ្សារងងឹតកាលពីសប្តាហ៍មុន។ លើសពីនេះ ពាណិជ្ជករបានលើកឡើងថា ការធ្លាក់ចុះនេះ បានធ្វើឡើងបន្ទាប់ពីរបបយោធាមីយ៉ាន់ម៉ា កំពុងបោះពុម្ពប្រាក់ក្យាតបន្ថែមទៀតដើម្បីជំរុញរូបិយបណ្ណ។

ភ្នាក់ងារ​ផ្ទេរ​ប្រាក់​​ក្នុង​ប្រទេស​ថៃបានបង្ហាញថា​ «​មនុស្ស​កំពុង​ទិញ​ប្រាក់​បាតថៃ និង​លក់​ប្រាក់​ដុល្លារ​យ៉ាងគគ្រឹក​គគ្រេង។ អ្នក​លក់​ប្រាក់​បាត​តែ​មួយ​គត់​ គឺ​អ្នក​ដែល​ផ្ញើ​ប្រាក់​ត្រឡប់​ពី​ប្រទេស​ថៃទៅ​មីយ៉ាន់ម៉ា»​។ ចាប់តាំងពីពេលនោះមក ប្រាក់ ក្យាត បានស្ទុះងើបឡើងវិញប្រហែល៦០០០ក្យាតក្នុងមួយដុល្លារក្នុងទីផ្សារងងឹត ខណៈដែលអត្រាយោងផ្លូវការរបស់ធនាគារកណ្តាលគឺ២១០០ក្យាតក្នុងមួយដុល្លារកាលពីថ្ងៃអង្គារទី២០ ខែសីហា ជាមួយនឹងអត្រាជួញដូរទីផ្សារអនឡាញចំនួន៣៤០០ក្យាត។ យ៉ាងណា ​អ្នក​ស្រុក​ប្រាំមួយ​នាក់​បានលើកឡើង​ថា តម្លៃ​សម្ភារសំខាន់ៗ​មិន​បាន​ធ្លាក់​ចុះ​ទេ។ ការធ្លាក់ចុះនៃប្រាក់ដុល្លារ ការកើនឡើងថ្លៃដឹកជញ្ជូន និងការរំខាននៅក្នុងពាណិជ្ជកម្មតាមព្រំដែនបានធ្វើឱ្យការចំណាយលើឱសថ និងគ្រឿងទេសមួយចំនួនកើនឡើងនៅក្នុងទីក្រុងសំខាន់ៗរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ប្រទេសមីយ៉ាន់ម៉ាត្រូវបានហែកហួរដោយអំពើហិង្សាចាប់តាំងពីការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតឆ្នាំ២០២១ របស់យោធា ដែលបង្កឱ្យមានការបណ្តេញអ្នកវិនិយោគ ការដាក់ទណ្ឌកម្ម និងការតវ៉ារបស់បស្ចិមប្រទេសដែលបានកើនឡើងទៅជាការបះបោរប្រដាប់អាវុធទូទាំងប្រទេស។ របបយោធាបានបាត់បង់ការគ្រប់គ្រងឥតឈប់ឈរលើតំបន់ដ៏ធំរបស់ប្រទេសដែលមានប្រជាជនចំនួន៥៥លាននាក់ រួមទាំងផ្លូវពាណិជ្ជកម្មសំខាន់ៗជាមួយប្រទេសចិន និងប្រទេសថៃ ហើយបានតស៊ូក្នុងការគ្រប់គ្រងសេដ្ឋកិច្ច។ ធនាគារពិភពលោក បានអះអាងកាលពីខែមិថុនាថា ភាពក្រីក្រនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺរីករាលដាលជាងពេលណាៗទាំងអស់ក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ ហើយកំណើនសេដ្ឋកិច្ចទំនងជានៅតែស្ថិតក្នុងកម្រិត១ភាគរយក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន៕

អត្ថបទពាក់ព័ន្ធ