Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ស្វែងយល់ពីសត្វពស់មួយប្រភេទ ដែលមានពិសសាហាវ!

នៅកម្ពុជា ប្រភេទសត្វពស់ពព្លាក់ (Calloselasma rhodostoma) ត្រូវបានគេស្គាល់ថា ជាសត្វពស់ដែលមានពិសខ្លាំង និងការចឹកឬខាំរបស់វាមានការឈឺចាប់បំផុត។ ពួកវាត្រូវបានរកឃើញ និងកំពុងរស់នៅក្នុងទីជម្រកដែលទ្រុឌទ្រោម និងតំបន់ព្រៃរបោះ។ ប្រជាកសិករក៏អាចប្រទះឃើញពួកវានៅតាមវាលស្រែ និងនៅតាមភូមិឋាននៅជនបទជាដើម។

សត្វទាំងនេះ គឺមានលក្ខណៈស្មុគស្មាញជាងអ្វីដែលយើងបានដឹងពីពួកវា។ ប្រភេទសត្វពស់ពព្លាក់នេះ យកចិត្តទុកដាក់ការពារសំបុក និងពងរបស់ពួកវាខ្លាំងណាស់។ ហើយពួកវាក៏មានសារៈសំខាន់ផងដែរចំពោះដំណាំរបស់កសិករ ព្រោះថាបើគ្មានពួកវាទេ ដំណាំចំការទាំងឡាយអាចត្រូវបានបំផ្លាញដោយសត្វកណ្តុរឬសត្វកកេរផ្សេងទៀត។

តាមរយៈការយល់ដឹងមួយចំនួន យើងជឿថាមនុស្សនិងសត្វព្រៃអាចនៅជាមួយគ្នាបានក្តីសុខជាជាងរស់នៅក្នុងជម្លោះ៕

អត្ថបទចាប់អារម្មណ៍ច្រើន