Connect with us

Hi, what are you looking for?

ពិភពលោក

មនុស្សរងរបួស ៩នាក់ និងរាប់ម៉ឺននាក់ គ្មានអគ្គិសនីប្រើប្រាស់ ដោយសារព្យុះត្រូពិក Jangmi នៅជប៉ុន

ព្យុះត្រូពិកដ៏ខ្លាំងក្លាមួយឈ្មោះ Jangmi បានវាយប្រហារលើភាគនិរតីប្រទេសជប៉ុន នៅថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ដោយបណ្ដាលឱ្យប្រជាជនរាប់ម៉ឺននាក់ គ្មានអគ្គិសនីប្រើប្រាស់ ជើងហោះហើររាប់រយត្រូវបានលុបចោល និងមនុស្ស៩នាក់បានរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានពីរលកសមុទ្រមានកម្ពស់ខ្ពស់ គ្រោះរអិលបាក់ដី និងគ្រោះទឹកជំនន់ ខណៈព្យុះ Jangmi បក់បោកឆ្ពោះទៅទិសខាងជើង បន្ទាប់ពីបក់បោក លើកោះ Okinawa កាលពីថ្ងៃចន្ទម្សិលមិញ។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ប្រជាជនជាង ៣០ ០០០គ្រួសារក្នុងតំបន់ Kagoshima ស្ថិតនៅភាគនិរតីជប៉ុន និងប្រជាជន ១៧០០០នាក់ផ្សេងទៀតនៅលើកោះ Okinawa គ្មានអគ្គិសនីប្រើប្រាស់។ បន្ថែមពីលើនេះ ព្យុះ Jangmi ក៏បានធ្វើឱ្យមនុស្ស ៩នាក់រងរបួសផងដែរនៅលើ កោះ Okinawa។

បើតាមអាជ្ញាធរជប៉ុន សេវាដឹកជញ្ជូនសាធារណៈក្នុងទីក្រុងតូក្យូ និងទីក្រុងក្បែរខាងអាចនឹងប្រឈមមុខនឹងការរំខាននៅថ្ងៃពុធសប្ដាហ៍នេះ ខណៈព្យុះបក់បោកមកកាន់តែកៀក៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ព័ត៌មានជាតិ

ករណីគ្រោះធម្មជាតិដ៏គួរឱ្...