Connect with us

Hi, what are you looking for?

ពិភពលោក

មនុស្សស្លាប់ ៥នាក់ ចាប់ខ្លួនជនសង្ស័យម្នាក់ ករណីបាញ់ប្រហារ នៅភាគខាងជើងអាល្លឺម៉ង់

កម្លាំងប៉ូលិសអាល្លឺម៉ង់បានឱ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្សចំនួន ៥នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែង ដែលបានកើតឡើងនៅទីក្រុងស្តេត (Stade) ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈដែលជនសង្ស័យជាបុរសម្នាក់ត្រូវបានចាប់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បច្ចុប្បន្ន មូលហេតុពិតប្រាកដដែលនាំឱ្យមានការបាញ់ប្រហារនេះ នៅមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅឯមជ្ឈមណ្ឌលយុវជនមួយកន្លែង ស្ថិតនៅចំកណ្តាលទីក្រុងស្តេត ដែលជាទីក្រុងមានប្រជាជនរស់នៅតិចជាង ៥០,០០០នាក់ និងស្ថិតនៅភាគខាងលិចទីក្រុងហាំប៊ឺក (Hamburg)។

ទន្ទឹមនឹងនេះ ក៏មានសេចក្តីរាយការណ៍មួយចំនួនបានអះអាងថា ជនសង្ស័យអាចមានចំនួនច្រើនជាងម្នាក់ ប៉ុន្តែខាងប៉ូលិសនៅមិនទាន់បានចេញមុខបញ្ជាក់ពីព័ត៌មាននេះភ្លាមៗនៅឡើយទេ៕

ប្រភព៖ Fresh News

អត្ថបទចាប់អារម្មណ៍ច្រើន