Connect with us

ពិភពលោក

មនុស្សស្លាប់ ១០នាក់ ដោយសារព្យុះ Milton វាយប្រហារនៅរដ្ឋ Florida

Published

on

ក្រុមមន្ត្រីនៅក្នុងសហរដ្ឋអាមេរិក បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា​ថាព្យុះសង្ឃរា Milton បានសម្លាប់មនុស្សយ៉ាងហោច ១០នាក់ និងបន្សល់ទុកមនុស្សរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់។ ប៉ុន្តែព្យុះនេះមិនបានបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរហួសប្រមាណ ដូចជាការព្រួយបារម្ភកន្លងមក នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អភិបាលរដ្ឋ Florida លោក Ron DeSantis បាននិយាយថារដ្ឋរបស់លោកបានគេចផុតពីសេណារីយ៉ូដ៏អាក្រក់ បើទោះជាលោកទទួលស្គាល់ថាការខូចខាតបង្កឡើងដោយ ព្យុះ Milton មានលក្ខណៈធ្ងន់ធ្ងរ ចំពោះមុខការបារម្ភពីគ្រោះទឹកជំនន់ក៏ដោយ។ បើតាមរដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោក Alejandro Mayorkas មកទល់នឹងពេលនេះ មានមនុស្ស១០នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ ខណៈផ្ទះ និងហាងទំនិញជាង ៣.២លានខ្នងនៅក្នុងរដ្ឋ Florida មិនទាន់មានអគ្គិសនីប្រើប្រាស់ គិតត្រឹមរសៀល ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា (ម៉ោងក្នុងតំបន់)។

គួរបញ្ជាក់ថា ព្យុះ Milton បានបោកបក់មកដល់ទីក្រុងឆ្នេរ Siesta Key របស់រដ្ឋ Florida កាលពីយប់ថ្ងៃពុធ (ម៉ោងក្នុងតំបន់) ក្នុងលក្ខខណ្ឌជាព្យុះកម្រិតទី៣ ជាមួយនិងល្បឿនខ្យល់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង និងបានឡើងរហូតដល់២០៥គីឡូម៉ែត្រក្នុងមួយម៉ោង មុននឹងថមថយឥទ្ធិពលកាលពីថ្ងៃព្រហស្បតិ៍៕

ប្រភព៖ Fresh News

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2026
ព្រ សុ អា
 123
45678910
11121314151617
18192021222324
25262728293031