Connect with us

Hi, what are you looking for?

ពិភពលោក

ព្យុះមួយ វាយប្រហារប្រទេសឥណ្ឌា និងស្រីលង្កា ស្លាប់មនុស្សជិត ២០នាក់

ព្យុះស៊ីក្លូន Fengal បានវាយប្រហារឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍ ដែលបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ១៩នាក់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤។

ព្យុះនេះបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ដែលបណ្តាលឱ្យមានទឹកជំនន់នៅក្នុងរដ្ឋ Tamil Nadu និងតំបន់ជាឆ្នេររបស់ឥណ្ឌា Puducherry។

ការិយាល័យអាកាសធាតុរបស់ប្រទេសឥណ្ឌា បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃអាទិត្យនេះថា ទីក្រុង Puducherry ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន ក្នុងរយៈពេល ៣០ឆ្នាំ។ ទឹកជំនន់ក៏បានប៉ះពាល់ដល់ទីក្រុង Chennai ដែលជាទីក្រុងធំមួយ នៅភាគខាងត្បូងប្រទេសឥណ្ឌាផងដែរ។ អាជ្ញាធរបានផ្អាកជើងហោះហើរនៅអាកាសយានដ្ឋាន Chennai ជាបណ្តោះអាសន្ន។

នៅឯប្រទេសស្រីលង្កា មានមនុស្ស ១៦នាក់បានស្លាប់ និងប្រជាជនរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញដោយសារទឹកជំនន់។ ក្រុមអ្នកសង្គ្រោះកំពុងប្រឹងប្រែងជួយសង្រ្គោះប្រជាជន និងផ្តល់ជំនួយ ដល់អ្នកដែលរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយនេះ៕

អត្ថបទចាប់អារម្មណ៍ច្រើន