Connect with us

Hi, what are you looking for?

ពិភពលោក

ការធ្លាក់យន្តហោះ Azerbaijan Airlines នៅកាហ្សាក់ស្ថាន ដោយសារ​ប្រព័ន្ធការពារ​ដែនអាកាសរុស្ស៊ី

ជើងហោះហើរ Azerbaijan Airlines ដែលបានធ្លាក់នៅប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃពុធ (២៥ ធ្នូ) ត្រូវបានប្រភពចំនួន៤ក្នុងប្រទេសអាស៊ែបៃហ្សង់និយាយថា គឺធ្លាក់ដោយប្រព័ន្ធការពារដែនអាកាសរុស្ស៊ី។

សារព័ត៌មាន CNA របស់ប្រទេស​សឹង្ហបុរី​ចេញផ្សាយថា យន្តហោះដឹកអ្នកដំណើរ Embraer បានធ្លាក់នៅជិតទីក្រុង Aktau ក្នុងប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្ស ៣៨នាក់ បន្ទាប់ពីបានបង្វែរទិសដៅពីតំបន់មួយនៃប្រទេសរុស្ស៊ី ដែលទីក្រុងម៉ូស្គូបានប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសប្រឆាំងនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

ជើងហោះហើរ J2-8243 របស់ Azerbaijan Airlines បានហោះហើរចម្ងាយរាប់រយម៉ាយចេញពីផ្លូវដែលបានគ្រោងទុករបស់ខ្លួនពីទីក្រុង Baku របស់ប្រទេស អាស៊ែបៃហ្សង់ ទៅកាន់ Grozny ក្នុងតំបន់ Chechnya របស់ប្រទេសរុស្ស៊ី ហើយ​ធ្លាក់នៅច្រាំងសមុទ្រទល់មុខសមុទ្រ Caspian តែក្រុមឃ្លាំមើលអាកាសចរណ៍រុស្ស៊ីនិយាយថា យន្តហោះនោះអាចធ្លាក់បណ្តាលមកពីបុកជាមួយបក្សី។

ក្រុមមន្ត្រីមិនបានពន្យល់ភ្លាមៗពីមូលហេតុដែលវាឆ្លងសមុទ្រនោះទេ ប៉ុន្តែការធ្លាក់នេះបានកើតឡើងបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនក្នុងខែនេះ បានវាយប្រហារតំបន់ Chechnya ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ អាកាសយានដ្ឋានរុស្ស៊ីដែលនៅជិតបំផុតនៅលើផ្លូវហោះហើររបស់យន្តហោះត្រូវបានបិទនៅព្រឹកថ្ងៃពុធ។

ទាំងមន្ត្រីរុស្ស៊ី អាស៊ែបៃហ្សង់ និងកាហ្សាក់ស្ថាន បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើការធ្លាក់យន្តហោះនេះ៕

អត្ថបទពាក់ព័ន្ធ