Connect with us

ពិភពលោក

ខ្យល់បក់ខ្លាំង គំរាមកំហែងទីក្រុង Los Angeles ប្រឈមភ្លើងឆេះព្រៃជាថ្មី

Published

on

ការព្យាករណ៍ខ្យល់បក់ខ្លាំង បានគំរាមកំហែង ទីក្រុង Los Angeles ប្រឈមនឹងភ្លើងឆេះព្រៃ ដ៏ខ្លាំងក្លា ជាថ្មី បន្ទាប់ពីសោកនាដកម្មនេះ បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ២៤នាក់ និងបានបំផ្លាញទីក្រុងរបស់អាមេរិក មួយនេះ យ៉ាងធ្ងន់ធ្ងរ។

បន្ទាប់ពីមួយសប្តាហ៍ ដែលអណ្តាតភ្លើងបានរាលដាល ទប់ស្កាត់មិនបាន អ្នកព្យាករណ៍បានបារម្ភថា «គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ» មួយទៀត បណ្តាលមកពីខ្យល់បក់បោកខ្លាំង ផ្តើមនៅថ្ងៃពុធនេះ នឹងបង្កើនការគំរាមកំហែងភ្លើងឆេះព្រៃ ម្តងទៀត។

សេវាកម្មអាកាសធាតុជាតិបានព្រមាន ឲ្យប្រុងប្រយ័ត្នចំពោះបរិស្ថាននៅជុំវិញប្រជាពលរដ្ឋ ហើយ ត្រៀមខ្លួនដើម្បីជម្លៀសចេញ បន្ថែមទៀត។

មួយផ្នែកធំ នៃរដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង ស្ថិតនៅក្រោមការព្រមានកម្រិតក្រហម ដែលបង្ហាញថា ភាពស្ងួតខ្លាំង និងខ្យល់បក់បោកខ្លាំង ក្នុងល្បឿន រហូតដល់ ១១០ គីឡូម៉ែត្រ ក្នុងមួយម៉ោង នឹងធ្វើឱ្យភ្លើងឆេះ កាន់តែធ្ងន់ធ្ងរ។

អ្នកឧតុនិយម បានប្រាប់ AFP ថា «រុក្ខជាតិ និងបន្លែទាំងអស់ ស្ងួតអស់ហើយ ដូច្នេះ… ភ្លើងអាចនឹងកើនឡើង យ៉ាងឆាប់រហ័ស»៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ