Connect with us

Hi, what are you looking for?

ពិភពលោក

Trump លក់កាតមាសតម្លៃ៥លានដុល្លារ សម្រាប់អ្នកចង់ទទួលបានសញ្ជាតអាមេរិក

មេដឹកនាំអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋបាលរបស់លោកនឹងលក់ប័ណ្ណស្នាក់នៅ “មាស” ក្នុងតម្លៃ ៥ លានដុល្លារអាមេរិក ជាវិធីថ្មី ដែលអាចដោះដូរ នឹងសញ្ជាតអាមេរិក ផងដែរ។

លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងការិយាល័យរបស់លោកថា កាតមាសនេះ នឹងដាក់លក់ក្នុងរយៈពេលប្រហែលពីរសប្តាហ៍ ដើម្បីទាក់ទាញ «អ្នកមានៗ» និងមនុស្សពូកែៗ ឱ្យចូលមកសហរដ្ឋអាមេរិក។ លោកបន្ថែមថា «កាតនេះនឹងផ្តល់ឱ្យអ្នកនូវ សិទ្ធិ Green Card បូក» ។ លោកបាននិយាយទៀតថា «កាតមាស» ក៏នឹងក្លាយជាផ្លូវថ្មីមួយ ទៅកាន់សញ្ជាតិអាមេរិក ផងដែរ។

លោក Trump បានបន្តអះអាងថា គំនិតនេះ មិនធ្លាប់មានពីមុនមកនោះទេ ទោះបីជាប្រទេសជាច្រើន រួមទាំង អេស្ប៉ាញ ព័រទុយហ្គាល់ និងក្រិក បានផ្តល់កម្មវិធីស្រដៀងគ្នា ដែលត្រូវបានគេស្គាល់ ជាទូទៅថា «ទិដ្ឋាការមាស» ក៏ដោយ៕

ប្រភពពី AFP

អត្ថបទចាប់អារម្មណ៍ច្រើន