Connect with us

ពិភពលោក

ប្រតិបត្តិការរុករុកយន្តហោះម៉ាឡេស៊ី MH370 ដែលបាត់ខ្លួន ១១ឆ្នាំ ចាប់ផ្ដើមជាថ្មី

Published

on

ប្រតិបត្តិការស្វែងរកយន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលបាត់ដំណឹងសូន្យឈឹងអស់រយៈពេល ១១ឆ្នាំកន្លងមកនេះ បានចាប់ផ្តើមជាថ្មីទៀតនៅលើមហាសមុទ្រឥណ្ឌា។

ផ្អែកតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី និងអង់គ្លេស បានឱ្យដឹងថា ក្រុមហ៊ុនរុករកតាមសមុទ្រឯកជន ដែលមានមូលដ្ឋាននៅអាមេរិក និងអង់គ្លេស ឈ្មោះថា Ocean Infinity បានទៅដល់តំបន់ស្វែងរកថ្មី ដែលមានចម្ងាយប្រហែល ១.៥០០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រនៃទីក្រុង Perth របស់ប្រទេសអូស្រ្តាលី កាលពីចុងសប្តាហ៍កន្លងទៅ។

កាសែតអង់គ្លេស The Telegraph បានរាយការណ៍ថា យានក្រោមទឹកស្វ័យប្រវត្តិត្រូវបានដាក់ពង្រាយចេញពីនាវាស្វែងរកប៉ុន្មានម៉ោងបន្ទាប់ពីទៅដល់មហាសមុទ្រឥណ្ឌា ហើយចាប់ផ្តើមស្កែនលម្អិតក្រោមបាតសមុទ្រ ដើម្បីរកបំណែកយន្តហោះ MH370 ដែលអាចមាននៅទីនោះ។

យោងតាមសារព័ត៌មានអូស្រ្តាលី 9News ប្រតិបត្តិការនេះនឹងត្រូវស្វែងរកនៅក្នុងតំបន់មានទំហំ ១៥.០០០គីឡូម៉ែត្រក្រឡាក្នុងរយៈពេល ៦សប្តាហ៍ ដែលនឹងផ្តោតសំខាន់លើចំណុចចំនួនបួន ជាទីដែលអ្នកស្រាវជ្រាវមួយចំនួនគិតថា ប្រហែលមានបំណែកយន្តហោះប្រភេទ Boeing 777 នោះ។

បើតាមការចេញផ្សាយដោយសារព័ត៌មាន China Daily បានឱ្យដឹងថា ជើងហោះហើរម៉ាឡេស៊ី MH370 នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ (KLIA) ទៅកាន់ទីក្រុងប៉េកាំង ដោយដឹកអ្នកដំណើរចំនួន ២២៧នាក់ និងបុគ្គលិកបម្រើការលើយន្តហោះ ១២នាក់ មុនពេលយន្តហោះនោះបានបាត់ខ្លួន ហើយហេតុការណ៍នេះបានក្លាយជារឿងដ៏អាថ៌កំបាំងបំផុតក្នុងប្រវត្តិសាស្រ្តវិស័យអាកាសចរណ៍៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ