Connect with us

Hi, what are you looking for?

ពិភពលោក

ប្រធានាធិបតីកូរ៉េខាងត្បូង ដោះលែងពីការឃុំឃាំងហើយ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានដោះលែង ពីការឃុំឃាំងវិញ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីតុលាការបានលុបចោល ដីការចាប់ខ្លួន ដោយផ្អែកលើមូលដ្ឋាននីតិវិធី។

យ៉ាងណាមិញ លោក Yoon Suk Yeol នៅតែស្ថិតក្រោមការស៊ើបអង្កេត ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក។ ប្រធានាធិបតី ដែលត្រូវបានព្យួរតំណែងរូបនេះ ត្រូវបានឃុំខ្លួន អំឡុងការវាយឆ្មក់ កាលពីខែមករា ក្រោមការចោទប្រកាន់ ពីបទបះបោរ ជុំវិញការប៉ុនប៉ង បង្វែរការគ្រប់គ្រងបែបស៊ីវិល ទៅជា របបសឹក កាលពីថ្ងៃទី ៣ ខែធ្នូ។

ក្រោយពេលមានសេរីភាពវិញ លោក Yoon Suk Yeol បានដើរចេញ ពីមណ្ឌលឃុំឃាំង ដោយទឹកមុខញញឹម ហើយបានអោនមុខគោរពចំពោះហ្វូងអ្នកគាំទ្រ ដែលអបអរសាទរ នឹងសេរីភាពរបស់លោក។

លោក Yoon បាននិយាយ តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ តាមរយៈមេធាវីថា «ខ្ញុំឱនក្បាលរបស់ខ្ញុំ ដោយដឹងគុណ ចំពោះប្រជាជន នៃប្រទេសនេះ»។

តុលាការបានលុបចោលដីកាចាប់ខ្លួន លើហេតុផលបច្ចេកទេស និងផ្លូវច្បាប់ ដែលជាការសម្រេច ដោយរដ្ឋអាជ្ញា ដែលស៊ើបអង្កេតលើលោក Yoon ហើយហៅថា «អយុត្តិធម៌»។

កូរ៉េខាងត្បូង ត្រូវតែរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មី ក្នុងរយៈពេល ៦០ថ្ងៃ ប្រសិនបើលោក Yoon ត្រូវបានដកចេញ ពីមុខតំណែង មួយនេះ៕

អត្ថបទចាប់អារម្មណ៍ច្រើន

ព័ត៌មានជាតិ

ប្រទេសជប៉ុន សម្រេចផ្ដល់ឥ...

ពិភពលោក

យ៉ាងហោចណាស់មនុស្សចំនួន ១...