Connect with us

ពិភពលោក

ផ្ទុះបាតុកម្មប្រឆាំងការចាប់ខ្លួនលោក Duterte អតីតប្រធានាធិបតីហ្វីលីពីន

Published

on

បាតុកម្មដ៏ធំមួយបានផ្ទុះឡើង នៅពេលដែលក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានប្រមូលផ្តុំគ្នានៅទីក្រុង Kidapawan ដើម្បីសម្តែងការតវ៉ានឹងការចាប់ខ្លួនលោក តាមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់គាត់។

អ្នកគាំទ្រម្នាក់និយាយថា យើងនឹងបង្ហាញការគាំទ្រយ៉ាងពេញទំហឹងរបស់យើង ចំពោះលោកប្រធានាធិបតី Duterte ដើម្បីអាចធ្វើឱ្យគាត់វិលត្រលប់មកហ្វីលីពីនវិញ។

អតីតមេដឹកនាំហ្វីលីពីនវ័យ ៧៩ឆ្នាំរូបនេះ ត្រូវបានបញ្ជូនតាមយន្តហោះឯកជន (Private Jet) ចេញពីទីក្រុងម៉ានីល ទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ ជាទីដែលតុលាការ ICC ស្ថិតនៅ កាលពីយប់ថ្ងៃអង្គារ។ លោក Duterte ត្រូវបានរំពឹងថា ទៅដល់ហូឡង់កាលពីថ្ងៃពុធ។

យោងតាមតុលាការ ICC បានឲ្យដឹងថា លោក Duterte កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទ “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងគ្រឿងរបស់គាត់ ដែលក្រុមសិទ្ធិមនុស្សបានប៉ាន់ស្មានថា បានសម្លាប់បុរសក្រីក្រដល់ទៅរាប់ម៉ឺននាក់ ទាំងដែលគ្មានភស្តុតាងបញ្ជាក់ថា ពួកគេមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។

យ៉ាងណាមិញ កូនស្រីរបស់លោក Rodrigo Duterte ដែលបច្ចុប្បន្នជាអនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte បានធ្វើដំណើរតាមឪពុកខ្លួនទៅកាន់ប្រទេសហូឡង់។

រីឯកូនស្រីពៅរបស់លោក ឈ្មោះ Veronica Duterte គ្រោងដាក់សំណើទៅតុលាការកំពូលហ្វីលីពីន ដើម្បីបង្ខំរដ្ឋាភិបាលឱ្យនាំលោក Duterte ត្រលប់មកវិញ៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ