Connect with us

ពិភពលោក

សមាជិកសភា​ ប្រាប់ឲ្យ Trump នាំអ្នកនិរទេសខុស ទៅអាមេរិកវិញ

Published

on

ក្រុមសមាជិកសភាអាមេរិក បានធ្វើដំណើរទៅប្រទេស El Salvador ដើម្បីជំរុញឱ្យមានការដោះលែងជនចំណាកស្រុក ដែលត្រូវបាននិរទេស ច្រលំ ក្រោមបញ្ជា លោកប្រធានាធិបតីអាមេរិក Donald Trump។

គណៈប្រតិភូសភា នៃគណបក្សប្រជាធិបតេយ្យ បានធ្វើទស្សនកិច្ចទៅទីនោះ ក្នុងការជំរុញថ្មីមួយ ដើម្បីធានាបាននូវការដោះលែង អ្នករស់នៅសហរដ្ឋអាមេរិក ដែលត្រូវបាននិរទេសខុសម្នាក់ នៅចំកណ្តាល នៃជម្លោះនយោបាយ ដែលកំពុងកើនឡើង។

លោក Kilmar Abrego Garcia ត្រូវបានបញ្ជូនត្រឡប់ ទៅប្រទេស El Salvador​ ហើយនៅតែជាប់ពន្ធនាគារ បើទោះបីជាតុលាការកំពូល របស់សហរដ្ឋអាមេរិក បានបញ្ជាឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump សម្រួលដល់ការវិលត្រឡប់ ទៅកាន់សហរដ្ឋអាមេរិកវិញ ក៏ដោយ។

ស្ត្រី សមាជិកសភា Yassamin Ansari បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីជួបជាមួយមន្ត្រីស្ថានទូតអាមេរិកថា «គ្មានហេតុផលសម្រាប់ខ្ញុំ ក្នុងការជឿថា រដ្ឋបាល Trump កំពុងធ្វើអ្វីទាំងអស់ ដើម្បីជួយសម្រួលដល់ការវិលត្រឡប់មកមាតុប្រទេសវិញ ដោយសុវត្ថិភាព ហើយនោះ ជាការមិនអាចទទួលយកបាន»។

អ្នកតំណាងរដ្ឋ Arizona រូបនេះ បាននិយាយថា «វាមិនមែនគ្រាន់តែអំពីលោក Kilmar នោះទេ។ វាគឺជាការពិតដែលថា រដ្ឋាភិបាលរបស់យើងកំពុងបន្តតាមដាន ដោយឥតឈប់ឈរ បន្ទាប់ពីជនអន្តោប្រវេសន៍ដែលព្យាយាមមកសហរដ្ឋអាមេរិក ឬ នៅក្នុងសហរដ្ឋអាមេរិក ដោយមិនគិត ពីដំណើរការត្រឹមត្រូវ»។

សមាជិកសភាម្នាក់ទៀត ជាអ្នកតំណាងរដ្ឋ ផ្លរីដា លោក Frost បាននិយាយថា« មិនមានសញ្ញាដែលថា រដ្ឋបាល Trump កំពុងព្យាយាមនាំយក Abrego Garcia ត្រឡប់មកវិញ…ប៉ុន្តែយើងត្រូវតែច្បាស់ រដ្ឋធម្មនុញ្ញអនុវត្តចំពោះប្រជាជនទាំងអស់ នៅក្នុងប្រទេសរបស់យើង»៕

ប្រភព៖ Apsar TV11

Advertisement ADS300px

Facebook