Connect with us

ពិភពលោក

មនុស្សស្លាប់ ១១នាក់ ក្នុងហេតុការណ៍រថយន្តមួយគ្រឿងបុករះ នៅកាណាដា

Published

on

មនុស្សចំនួន១១នាក់បានស្លាប់ ក្នុងហេតុការណ៍រថយន្តមួយគ្រឿង ត្រូវបានគេបើកទៅបុករះ នៅក្នុងប្រទេស កាណាដា កាលពីថ្ងៃអាទិត្យ។

ប៉ូលីសថា ជនសង្ស័យ ឈ្មោះ កាយ ជី អាដាម ឡូ (Kai-Ji Adam Lo) អាយុ៣០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទឃាតកម្ម ក្រោយពេលបើកឡាន អូឌី អេស យូ វី ( Audi SUV) ពណ៌ខ្មៅ ទៅបុករះ នៅឯពិធីជប់លៀង តាមដងផ្លូវមួយកន្លែង របស់ជនជាតិហ្វីលីពីន ស្ថិតនៅក្នុងទីក្រុង វេនខូវ វឺ (Vancouver)។

ប៉ូលីស បាននិយាយថា ជនសង្ស័យ បានបង្ហាញខ្លួន នៅក្នុងតុលាការ មុនពេលបញ្ជូន ទៅឃុំឃាំង។ ប៉ូលីសថា គេមានប្រវត្តិលើបញ្ហាសុខភាពផ្លូវចិត្ត។

នាយករដ្ឋមន្រ្តីកាណាដា លោក ម៉ាក ខានី (Mark Carney) បានពិពណ៌នា ឧប្បត្តិហេតុនេះថា ជាការវាយប្រហារគិតទុក ដែលគំរាមកំហែងយ៉ាងខ្លាំង ចំពោះជនជាតិកាណាដា ប៉ុន្តែ ប៉ូលីសបានច្រានចោល ការសង្ស័យថា ពាក់ព័ន្ធនឹងអំពើភេរវកម្ម៕

Advertisement ADS300px

Facebook