Connect with us

Hi, what are you looking for?

ពិភពលោក

អវកាសយានិកចិន ៣នាក់ បានវិលមកផែនដីវិញ ដោយសុវត្ថិភាព

អវកាសយានិក ៣នាក់ កាលពីថ្ងៃពុធ វិលត្រឡប់មកផែនដីវិញដោយសុវត្ថិភាព ក្រោយចំណាយពេល ៦ខែស្នាក់នៅលើស្ថានីយអវកាសចិនធានកុង (Tiangong) ខណៈដែលទីក្រុងប៉េកាំងចង់ក្លាយជាមហាអំណាចនៅទីអវកាស។

នៅពេលមកដល់ផែនដី ក្រុមអវកាសយានិកចិនទាំង ៣នាក់សុទ្ធតែមានសុខភាពល្អ ក្នុងនោះមានអវកាសយានិកជាស្រ្តីម្នាក់ ដែលបានទៅបំពេញបេសកកម្មក្នុងលំហ ចាប់តាំងពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

យានត្រឡប់មកវិញ ដែលផ្ទុកអវកាសយានិកចិន Shenzhou-19 បានធ្លាក់ចុះមកដល់ផែនដីនៅក្នុងតំបន់ម៉ុងហ្គោលីដូចការគ្រោងទុក និងបានពាំនាំភាពជោគជ័យជាខ្លាំងត្រឡប់មកវិញ បន្ទាប់ពីបានបញ្ចប់បេសកម្មក្នុងលំហ។

ប្រទេសចិនបានពន្លឿនផែនការដើម្បីក្លាយជាមហាអំណាចអវកាសធំមួយ ចាប់តាំងតែពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឡើងកាន់អំណាច កាលពីជាង១ទសវត្សរ៍មុនមក។

ប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២មួយនេះ បានវិនិយោគថវិការាប់ពាន់លានដុល្លារ ទៅក្នុងកម្មវិធីវិស័យអវកាសរបស់ខ្លួន ដើម្បីដើរឱ្យទាន់សហរដ្ឋអាមេរិកក៏ដូចជារុស្ស៊ី។

ដោយឡែក ចិនក៏មាន​គោលដៅផងដែរ ក្នុងការបញ្ជូនក្រុមអវកាសយានិក ទៅកាន់ផ្ទៃព្រះចន្ទនៅត្រឹមឆ្នាំ២០៣០ ហើយបន្ទាប់មកទៀត នឹងកសាងមូលដ្ឋានមួយនៅទីនោះ៕

អត្ថបទពាក់ព័ន្ធ