Connect with us

ពិភពលោក

មេដឹកនាំកូរ៉េខាងជើង សម្ញែងរថក្រោះចម្បាំងទំនើបៗ ផលិតក្នុងស្រុក

Published

on

មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានសម្ញែងរថក្រោះចម្បាំងទំនើបៗផលិតក្នុងស្រុក និងបានកោតសរសើរដល់វឌ្ឍនភាពដ៏អស្ចារ្យនៅក្នុងបច្ចេកវិទ្យាស្នូលនៃរថក្រោះរចនាបទកូរ៉េ ។

ទីភ្នាក់ងារសារព័ត៌មាន KCNA នៅថ្ងៃអាទិត្យនេះ បានបញ្ចេញរូបភាពលោក Kim ដើរទស្សនារោងចក្រផលិតរថក្រោះដ៏សំខាន់មួយកន្លែង នៅទីតាំងពុំបានបញ្ជាក់ ជាមួយក្រុមមន្រ្តីជាច្រើននាក់។ KCNA ក៏ពុំបានបញ្ជាក់ពីកាលបរិច្ឆេតនៃដំណើរទស្សនកិច្ចមួយនេះទេ។

នាឱកាសនោះ លោក Kim បាននិយាយថា ការផលិតរថក្រោះទំនើប និងរថពាសដែក គឺជារឿងសំខាន់ ក្នុងការធ្វើទំនើបកម្មកងទ័ព និងឈានដល់ផែនការរបស់គណបក្សកាន់អំណាច សម្រាប់បដិវត្តន៍ទី២ ក្នុងកងកម្លាំងប្រដាប់អាវុធ។

ដំណើរទស្សនកិច្ចរបស់លោក Kim កើតឡើង ស្របពេលមានការជំរុញកាន់តែខ្លាំងជាងមុនលើការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធមិនមែននុយក្លេអ៊ែររបស់កូរ៉េខាងជើង បន្ថែមពីលើកាំភ្លើងធំនុយក្លេអ៊ែរ និងកាំភ្លើងធំមីស៊ីល៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ